• 2019-12-25 05:02:11
  • ព័ត៌មាន

ជួយច្រើនមែន! កម្មវធី​ថ្មីមួយជួយកុមារឲ្យចម្រើនវ័យដោយសុខភាពល្អឆ្លាតវៃ ប្រើឥតគិតថ្លៃ

  • 2019-12-25 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូន​លូត​លាត់​ដោយ​សុខភាព​ល្អ ​​ឆ្លាត​វៃ ក្លាហាន មាន​ឯករាជ្យ និង​មាន​អត្តចរិត​​ល្អ គឺ​ជា​ការ​ចង់​បាន​របស់​ឪពុក​ម្ដាយ​គ្រប់​រូប។ វា​ច្បាស់​ជា​ពិបាក​បន្តិច​ហើយ ​បើ​អ្នក​គ្មាន​បទពិសោធន៍ ទើប​មាន​កូន​លើក​ដំបូង ឬ រវល់​ធ្វើ​ការងារ​ទាំង​ប្ដី​ប្រពន្ធ​ស្ទើរ​រាល់​ថ្ងៃ​នោះ។​

អស់បារម្ភ​ច្រើន! ឥលូវ​នេះ មាន​កម្មវិធី ទូរស័ព្ទ​ថ្មី​មួយ ឈ្មោះថា កូនឆ្លាត (Koan Chlaat) ​ដែល​ផ្ដល់​ចំណេះដឹង​​ចាំ​បាច់ សំខាន់ៗ ពីរ​របៀប​ថែ​ទាំ​កូន​ជា​ទី​ស្រលាញ់ ​តាំង​ពី​ក្នុង​​ផ្ទៃ​ រហូត​ដល់​អាយុ​ក្រោម​ ៦​ឆ្នាំ​ និង​របៀប​បង្ហាត់​បង្រៀន​កូន​ ដល់​ឪពុកម្ដាយ​ អាណា​ព្យាបាល​ អ្នក​ថែ​ទាំ និង អ្នក​ធ្វើការ​ជាមួយ​កុមារ​ ដើម្បី​ឲ្យ​កុមារ​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​​ដើម្បី​ចូលរៀន​ប្រកប​ដោយ​ជោគជ័យ​។

កម្មវិធី កូនឆ្លាត (Koan Chlaat) បង្កើត​ឡើង​ដោយ​ អង្គការ Save The Children ក្នុង​គោល​ដៅ​ជំរុញ និង​បង្ហាញ​ពី​របៀប​មើល​ថែ​ទាំ​កូន​ត្រឹមត្រូវ​ដល់​ឪពុក​ម្ដាយ​សម័យ​ថ្មី ដើម្បី​ចិញ្ចឹម​កូន​ប្រកប​ដោយ​គុណភាព ជួយ​បង្កើន​ជំនាញ សមត្ថ​ភាព​ និង ផលិតភាព, ជួយ​ឲ្យ​ការ​សិក្សា​ និង​សុខភាព​កុមារ​មាន​ការ​ប្រសើរ​ឡើង, កាត់បន្ថយ​ភាព​ក្រីក្រ និង​ភាព​មិន​ស្មើគ្នា នៅ​ក្នុង​សង្គម និង​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឲ្យ​រីក​ចម្រើន​ប្រកបដោយ​ចិរភាព។

ចាប់អារម្មណ៍​? សូម​ដោន​ឡូត​ប្រើ​ដោយ​ សេរី និង​ ឥតគិត​ថ្លៃ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ ៖

  • ចូល​ទៅ [Play Store] វាយ​ពាក្យ Koan Chlaat ឬ ចុចទីនេះ Koan Chlaat

សម្រាប់​ព័ត៌មាន​បន្ថែម​៖

តោះ​! មើល​វីដេអូ​ខ្លី ដើម្បី​ស្វែង​យល់​បន្ថែម​ពី​​អត្ថប្រយោជន៍​ធំធេង​របស់​​កម្មវិធី​ កូនឆ្លាត ៖

ណារីតា

មតិយោបល់