- 2019-12-25 01:24:21
- ព័ត៌មាន
LINE ចាប់ដៃចុះចូលជាមួយ Yahoo ផ្ដួល Facebook/Instagram នៅទឹកដីជប៉ុន
- 2019-12-25 01:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LINE ចាប់ដៃចុះចូលជាមួយ Yahoo ផ្ដួល Facebook/Instagram នៅទឹកដីជប៉ុន
ចន្លោះមិនឃើញ
របាយការណ៍ពីប្រទេសកូរ៉េខាងត្បូងបានចុះផ្សាយថា LINE ដែលជាកម្មវិធីផ្ញើសារបានឈានដល់កិច្ចព្រមព្រៀងរួមបញ្ចូលអាជីវកម្មតែមួយជាមួយនឹងក្រុមហ៊ុន Yahoo Japan ជាផ្លូវការហើយ។
ក្នុងកិច្ចព្រមព្រៀងនោះក្រុមហ៊ុន Naver (អ្នកកាន់កាប់ LINE) និង Softbank (អ្នកកាន់កាប់ Yahoo Japan) នឹងក្តោបក្តាប់លើភាគហ៊ុន ៥០ ភាគរយស្មើ ក្រោមប្រតិបត្តិការឈ្មោះ Z Holdings។
ទន្ទឹមនឹងបច្ចុប្បន្ន Line បានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន ដោយមានអ្នកប្រើប្រាស់សរុបប្រមាណ ៨០ លាននាក់កើបចំណូលបាន ២០៧.១ ពាន់លានយេនឬប្រហែល ១.៨៩ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៨។ ទំហំអ្នកប្រើប្រាស់នេះសោតគឺវ៉ាដាច់តួលេខអ្នកប្រើ Instagram និង Facebook ទៀតផង។
ចំណែកឯ Yahoo Japan គឺជាសេវាកម្ម Online មួយផ្តោតលើការទូទាត់ចល័តនិង e-commerce ដែលមានអ្នកប្រើប្រាស់ប្រមាណ ៥០ លាននាក់ កើបចំណូលប្រមាណ ៩៥៤.៧ ពាន់លានយេនឬជាង ៨.៧២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨។
បន្ទាប់ពីកិច្ចសហការដ៏ធំមួយនេះ ក៏នឹងញាំងឲ្យក្រុមហ៊ុនទាំងពីរក្លាយជាវេទិកាប្រព័ន្ធអ៊ីនធឺណិតដ៏ធំដាច់គេមួយនៅជប៉ុន ដែលផ្តោតទាំងលើសេវាកម្មឆែត ការ Search ការទូទាត់ចល័ត និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកជាដើម៕
អានអត្ថបទ: