- 2019-12-20 01:24:54
- ព័ត៌មាន
លួចយកគ្រឿងខូចៗពី Foxconn មករៀបដំឡើង iPhone ថ្មី កើបលុយបាន ៤៣ លានដុល្លារ
- 2019-12-20 01:24:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លួចយកគ្រឿងខូចៗពី Foxconn មករៀបដំឡើង iPhone ថ្មី កើបលុយបាន ៤៣ លានដុល្លារ
ចន្លោះមិនឃើញ
បើតាមរបាយការណ៍ពី BGR បានចុះផ្សាយថាក្រុមហ៊ុន Foxconn កំពុងស៊ើបអង្កេតយ៉ាងស៊ីជម្រៅជុំវិញការឃុបឃិតរបស់អ្នកគ្រប់គ្រងរោងចក្រនៅឯទីក្រុង Zhengzhou ដែលហ៊ានអនុញ្ញាតឲ្យបុគ្គលិកលួចយកគ្រឿងបង្គំ iPhone ទៅចរាចរក្នុងទីផ្សារងងឹត រហូតកើបចំណូលបានដល់ទៅ ៤៣ លានដុល្លារ។
ជាធម្មតាផ្នែកគ្រឿងបង្គំដែលមានបញ្ហាគឺរោងចក្រត្រូវធ្វើការកម្ទេចទៅតាមដំណាក់កាលបានកំណត់ ប៉ុន្តែបុគ្គលិកខិលខូចរបស់ Foxconn បែរជាលួចយករបស់ខូចទាំងនោះ ទៅដាក់លក់ឲ្យឈ្មួញលើទីផ្សារងងឹត ដើម្បីធ្វើការកែច្នៃថ្មីនិងរៀបចំដំឡើងចេញជា iPhone ដាក់លក់នៅខាងក្រៅ។
សេដ្ឋីប្រាក់ពាន់លានលោក Terry Gou ដែលទើបតែលាឈប់ពីតំណែងជាអ្នកគ្រប់គ្រង Foxconn បានបដិសេធមិនធ្វើការឆ្លើយតបចំពោះព័ត៌មាននេះ ដោយលោកគិតថាវាត្រឹមជាបញ្ហាតូចធម្មតាដែលជាទង្វើរបស់បុគ្គលិកមួយឬពីររូបតែប៉ុណ្ណោះ ស្របពេលដែលបុគ្គលិកសរុបក្នុងក្រុមហ៊ុនមានដល់ទៅជាង ១ លាននាក់។
ក្រោយធ្លាយចេញរឿងរ៉ាវនេះ Apple ដែលជាក្រុមហ៊ុនសហការ ស្ថិតក្រោមការដឹកនាំដោយលោក Tim Cook បានប្រញាប់ប្រញាល់ចូលរួមស៊ើបអង្កេតយ៉ាងសកម្ម ខណៈចម្លើយច្បាស់ការពីអត្តសញ្ញាណជនឃុបឃិតណាខ្លះនោះ មិនទាន់ត្រូវបានបង្ហើយនៅឡើយ៕
អានអត្ថបទ: