- 2019-12-17 01:33:49
- ព័ត៌មាន
អស់អ្វីថ្លែង! មិនបានមួយសប្តាហ៍ផង iOS 13.3 ត្រូវជើងខ្លាំងបំបែកបានទៀតបាត់
- 2019-12-17 01:33:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់អ្វីថ្លែង! មិនបានមួយសប្តាហ៍ផង iOS 13.3 ត្រូវជើងខ្លាំងបំបែកបានទៀតបាត់
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១១ ធ្នូកន្លងទៅ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិ iOS 13.3 ដែលមានបន្ថែមនូវមុខងារពិសេសមួយចំនួន។ លុះមកទល់ចុងសប្ដាហ៍កន្លងទៅនេះក្រុមជើងខ្លាំង Checkra1n ដែលជោគជ័យលើការ Jailbreak កំណែ iOS 13.2.3 ក៏បានប្រកាសពីការបន្ទាន់សម័យកម្មវិធីរបស់ខ្លួនមានការគាំទ្រ iOS ជំនាន់ចុងក្រោយបានដោយជោគជ័យ។
កំណែសាកល្បង checkra1n 0.9.7 អ្នកអាចសាកអនុវត្តបាននៅលើប្រព័ន្ធmacOS របស់ Apple ផ្ទាល់ ដោយបច្ចុប្បន្នមិនទាន់មានការគាំទ្រនៅលើប្រព័ន្ធកុំព្យូទ័រ Windows នៅឡើយ។
បញ្ជាក់ថាត្បិតក្រុមនេះតាមទាន់កំណែ iOS ចុងក្រោយ ប៉ុន្តែអាច Jailbreak តែលើ iPhone XS/XR ចុះក្រោមតែប៉ុណ្ណោះ ពោលគឺម៉ូឌែលសេរ៊ីឆ្នាំ ២០១៩ មិនទាន់អាចគាំទ្រដដែល។
ដូចការបញ្ជាក់ពីសព្វមួយដងរាល់ការ Jailbreak មិនថាអ្នកអនុវត្តជាមួយកម្មវិធីណា ចាំបាច់ត្រូវធ្វើការរក្សាទុកទិន្នន័យជាមុន ព្រោះហានិភ័យនៃការគាំងជាប់ផ្សេងៗរមែងតែនឹងកើតមានឡើងជានិច្ច៕
អានអត្ថបទ: