- 2019-12-05 07:39:15
- ផលិតផលថ្មី
Mazda ប្រកាសចេញឡានថ្មី ២ ម៉ូដែលព្រមៗគ្នាកាលពីយប់មិញ
- 2019-12-05 07:39:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ប្រកាសចេញឡានថ្មី ២ ម៉ូដែលព្រមៗគ្នាកាលពីយប់មិញ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៤ ខែធ្នូកន្លងទៅ ក្រុមហ៊ុន Mazda Cambodia បានប្រារព្ធកម្មវិធីដ៏អធិកអធមមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីថ្មីដល់ទៅ ២ ម៉ូដែលក្នុងថ្ងៃតែមួយ ដែលមានការចូលរួមពីទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត និងពីសំណាក់ភ្ញៀវកិត្តិយសសរុបជិត១ពាន់នាក់។
រថយន្តដែលបានប្រកាសចេញគឺសុទ្ធតែប្រភេទ SUV និងជាស៊េរីចុងក្រោយឆ្នាំ ២០២០ ដោយម៉ូដែល The All New Mazda CX-30 ឆ្នាំ ២០២០ គឺមានតម្លៃ ៥៦ ០០០ ដុល្លារ និងម៉ូដែល CX-8 ឆ្នាំ ២០២០ គឺមានតម្លៃ ៧៤ ០០០ ដុល្លារ។
បើយោងតាមប្រសាសរបស់អ្នកស្រីអ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ខូអិលធីឌីបានអោយដឹងថា៖ "រថយន្ត The All New Mazda CX-30 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានបង្កើតមកថ្មី និងមុខមាត់ទាក់ទាញនេះ កាន់តែទំនើប ស្រស់ស្អាត ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយះការបង្កើតរូបរាងថ្មី ភាពទំនើបនៃគំនិតរចនាបថ និង បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត ។ ផ្នែកប៉ាណាខាងមុខមានលក្ខណះជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៍លេចធ្លោ និង អំពូលភ្លើងអូតូ LED (Adaptive LED Headlight) និង ភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light។"
The All New Mazda CX-30 ជំនាន់ទី ៧ រូបរាងថ្មីដែលលក់នៅប្រទេសកម្ពុជាជាប្រភេទ High Option មានម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Sky activ engine មានស៊ីឡាំង ចំនួន ៤ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូនិង៦លេខដៃ ហើយផលិតនិងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ។ រថយន្តនេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ដើម្បីបង្កើនលំនឹង ក្នុងការបើកបរ លើសពីប្រព័ន្ធសុវត្ថិភាពផ្សេងៗ និងកាត់បន្ថយពុលឡាន ប្រព័ន្ធ Mazda Radar Cruise Control, smart city brake support ប្រព័ន្ធ Land Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូករួមពោងសុវត្ថិភាពចំនួន ៧ កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ អាចមើលជុំវិញរថយន្តទាំងមូល។
The All New Mazda CX-30 ជំនាន់ទី ៧ ក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រពន្ធ័ប្រើប្រាស់ដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកAuto និងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបាន ៧ បែប និងអាចជ្រើសរើសកំណត់កៅអីmemory seat ដល់ទៅ៤នាក់ និងមានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ៧គ្រាប់ ដែលផ្តល់នូវសំលេងពិរោះរណ្តំ លើសពីរថយន្តផ្សេងៗទៀត ចំណែកពូកស្បែកពណ៏សស្រស់ស្អាត Premium leather ទន់ ហើយចំនុចនីមួយៗនៃរថយន្ដ Mazda សេរីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះនាំមកនៅភាពសប្បាយរីករាយក្នុងការបើកបរ ភាពទាន់សម័យនិងកាន់តែមានសុវត្ថិភាព។
ចំណែកម៉ូដែល CX-8 ឆ្នាំ ២០២០ មានដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ជាម៉ាស៊ីនមានបច្ចេកវិទ្យា Sky Activ ដែលស៊ីប្រេងតិចដោយក្នុង ១០០ គ.ម ស៊ីប្រេងប្រហែល ៧ លីត្រប៉ុណ្ណោះ។ ម៉ាស៊ីននេះភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន (ប៉ុងពីរ)។
CX-8 ស៊េរីថ្មីអាចផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកបើកបរនិងអ្នកដំណើរដោយសារវាមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើបមិនខុសពីម៉ូដែល CX-30 ឆ្នាំ ២០២០ ខាងលើឡើយ។ បច្ចេកវិទ្យាសុវត្ថិភាពមានដូចជាហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹងរថយន្ត TCS, ប្រព័ន្ធ GVC, Smart City Brake Support, Lane Departure Warning, Driver Attention Alert, Lane Keep Assit, Rear Cross Traffic Alert បូករួមពោងសុវត្ថិភាព ៦ និងកាមេរ៉ាមើលឃើញជុំវិញ ៣៦០ ដឺក្រេ ជាដើម។
បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដែលមានលើ CX-8 ស៊េរីថ្មី មានដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ម៉ាស៊ីនត្រជាក់ចែកចេញជា ៣ តំបន់, កៅអីជួរក្រោយមានរន្ធ USBសម្រាប់សាកថ្មឧបករណ៍នានា, កៅអីកម្ដៅសម្រាប់អ្នកបើកបរនិងអ្នកដំណើរខាងមុខ, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបានច្រើនបែប, មានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ១០គ្រាប់ ដែលផ្ដល់នូវសំឡេងពីរោះរណ្ដំ និងចំណុចទំនើបៗជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕