- 2019-11-20 04:21:42
- ព័ត៌មាន
ចង់ចេះផលិតវីដេអូឲ្យបានល្អ មិនគួរខកខានកម្មវិធីមួយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ
- 2019-11-20 04:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះផលិតវីដេអូឲ្យបានល្អ មិនគួរខកខានកម្មវិធីមួយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ
ចន្លោះមិនឃើញ
អស់រយៈកាលជាយូរមកហើយដែលផលិតផល DJI មានដូចជា Drone, ដងទប់លំនឹង, Action Camera ឬ Professional Cinematic Drone មានវត្តមាននៅប្រទេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ តំណាងចែកចាយធំមួយរបស់ DJI គឺ ហាងកាមេរ៉ា ឡេងឃាង បានសហការជាមួយក្រុមហ៊ុន DJI រៀបចំវគ្គចែករំលែកពីការផលិតវីដេអូអោយបានល្អ។
នៅថ្ងៃនោះដែរក៏មានការបង្ហាញ និងសាកល្បងដោយផ្ទាល់ ពីផលិតផលថ្មីមួយគឺ DJI Mavic Mini ដែលវាជាប្រភេទ Drone ថ្មីមានសមត្ថភាពពិសេស ហើយមានទម្ងន់ត្រឹមតែ ២៤៩ ក្រាមប៉ុណ្ណោះ។ ក្នុង Workshop នេះក៏មានការចូលរួមចែករំលែកពីអ្នកជំនាញដូចជា លោក Chhun Heng Heang, លោក Jerry Thai និង លោក ZK ផងដែរ។
នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារ INSPIRED.Cambodia រៀបចំកម្មវិធីចែករំលែកពីវិស័យ Media។ គ្រាន់តែលើកនេះពិសេសជាងលើកមុនៗដែលមានទាំងការចូលរួមរបស់ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ។
សម្រាប់អ្នកដែលចូលរួមទាំងអស់អាចនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពី DJI ក្នុងនោះមានផលិតផល DJI Osmo Pocket ថ្មីមួយគ្រឿងដែលមានតម្លៃ ៣៤៩ ដុល្លារ, DJI Osmo Mobile 3 និងរង្វាន់ផ្សេងៗទៀត។
សម្រាប់ពត៌មានអំពីការចូលរួមអាចទាក់ទងតាម Facebook Page ហាងកាមេរ៉ាឡេងឃាង (https://www.facebook.com/LengKheangCameraShop/) ឬ INSPIRED.Cambodia (https://www.facebook.com/In.asia/)។ អ្នកអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីចែករំលែកអំពីការផលិតវីដេអូនេះ តាមរយៈ Link ខាងក្រោម ៖
https://forms.gle/SV4AJKp7gRKq7Ptd9
កម្មវិធីនឹងធ្វើឡើងនាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១៖៣០ រសៀល ដល់ ៥ ល្ងាច នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលអាចចូលរួមដោយឥតគិតថ្លៃ៕