- 2019-10-18 11:03:33
- ព័ត៌មាន
អស្ចារ្យ! ខេមរៈ សិរីមន្តទទួលបានកាដូឡានទំនើបតម្លៃជាង ៨ម៉ឺនដុល្លារ
- 2019-10-18 11:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! ខេមរៈ សិរីមន្តទទួលបានកាដូឡានទំនើបតម្លៃជាង ៨ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៥ ខែតុលានេះ ក្រុមហ៊ុន HGB Group ដែលនាំចូលផ្ដាច់មុខនូវរថយន្ត Mazda បានប្រារព្ធកម្មវិធីធំមួយ ដើម្បីប្រកាសចេញអំពីការតែងតាំងតារាចម្រៀងល្បីប្រចាំប្រទេសលោក ខេមរៈ សិរីមន្ត ធ្វើជាទូតសុឆន្ទៈតំណាងឲ្យម៉ាករថយន្ត Mazda ទាំងមូលតែម្ដង។
ក្នុងពិធីនេះសង្កេតឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស រួមទាំងអ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត ជាច្រើននាក់។ ពិសេសដែរនោះគឺតារាចម្រៀងជើងចាស់រូបនេះ ទទួលបានកាដូជារថយន្តតួខ្ពស់ Mazda CX-9 ពីសំណាក់ក្រុមហ៊ុន HGB Group ក្នុងនាមជាទូតសុឆន្ទៈនេះផងដែរ។
លោក Erkan Bilal នាយកប្រតិបត្តិការនៃក្រុមហ៊ុន HGB Group បានថ្លែងថា ៖ "ពួកយើងពិតជាមានកិត្តិយស និងមោទនភាពខ្លាំងណាស់ដែលមានលោក ខេមរៈ សិរីមន្ត ជាទូតសុឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន Mazda Cambodia។ ក្រុមហ៊ុន HGB សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក ក្នុងក្រុមគ្រួសារ Mazda និង HGB។”
ចំណែកលោក ខេមរៈ សិរីមន្ត ក៏បានលើកឡើងដែរថា ៖ "ខ្ញុំបាទមានកិត្តិយសណាស់ដែលមានវត្តមាននៅទីនេះក៏ដូចជា នៅជាមួយម៉ាករថយន្ត Mazda ដ៏ល្បី និង ពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ថ្ងៃនេះផងដែរជាថ្ងៃចាប់ផ្តើមមួយរបស់ខ្ញុំជាមួយ Mazda ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និង មានមោទនភាពដែលបានធ្វើជា ទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា លើសពីនេះទៅទៀត ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ក្រុមហ៊ុន Mazda ដែលបានទុកចិត្ត និងជឿជាក់ លើរូបខ្ញុំ។ ហើយខ្ញុំក៏មានភាពរីករាយយ៉ាងខ្លាំងជាមួយក្រុមហ៊ុនដែលបានជូនកាដូរថយន្ត Mazda CX-9 ដ៏ថ្មីស្រឡាងជូនមកខ្ញុំបាទ។"
Mazda CX-9 ជំនាន់ថ្មីមានរូបរាងទាក់ទាញ និងមានបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលមានតម្លៃប្រមាណជាង ៨ ម៉ឺនដុល្លារនៅទីផ្សារប្រទេសកម្ពុជា។ ក្រៅពី Mazda CX-9 នេះ រថយន្តម៉ាក Mazda ផ្សេងទៀតដែល HGB Group នាំចូលរួមមាន Mazda BT-50, Mazda 2, Mazda 3, Mazda 6, Mazda CX-3 និង Mazda CX-5 ផងដែរ។
ក្នុងឱកាសដ៏ពិសេសនេះដែរ ប្រធានគ្រប់គ្រងទូទៅរបស់ HGB Group កញ្ញា អ៊ុន កញ្ញា បានប្រកាសឲ្យដឹងថា កម្មវិធីប្រូម៉ូសិន ចែកមាសសុទ្ធសរុប ១២គីឡូក្រាម របស់ Mazda Cambodia បានធ្វើឲ្យចំនួនលក់រថយន្ត និងការកក់មានច្រើនលើសលប់ រហូតដល់ជិត ២ ពាន់គ្រឿង ក្នុងរយៈពេលជាង ២ខែប៉ុណ្ណោះ ហើយ Mazda នឹងនាំរថយន្តជំនាន់ទី ៧ របស់ខ្លួនមកកម្ពុជាឆាប់ៗ។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖ ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។ ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕