• 2019-10-10 04:24:54
  • ព័ត៌មាន

អាមេរិក​លេង​ធម៌​ក្តៅ បិទ​ឲ្យ​កម្មវិធី​ទាំង​អស់​របស់ Adobe ឈប់​ដំណើរការ​ក្នុង​ប្រទេស​មួយ

  • 2019-10-10 04:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើក​ដំណើរការ​នូវ​កម្មវិធី Photoshop ក៏​ដូច​ជា​ផលិតផល​សេវាកម្ម​ដទៃ​ទៀត​របស់​ក្រុមហ៊ុន Adobe ត្រូវ​បាន​កាត់​ផ្តាច់​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ឆ្លើយតប​ទៅ​នឹង​ការ​បញ្ជា​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។

ប្រធានាធិបតី​លោក Donald Trump ​បាន​សម្រេច​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​គ្រប់​បែប​យ៉ាង​ជាមួយ​ប្រទេស​នេះ​ចាប់​តាំង​ពី​ខែ​សីហា ពោល​ជា​ការ​ដាក់​សម្ពាធ​មួយ​កម្រិត​ថែម​ទៀត​ក្នុង​គោលដៅ​បង្ខំ​ឲ្យ​ប្រធានាធិបតី​លោក Nicolas Maduro ចុះចេញ​ពី​តំណែង។

ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី​របស់ Adobeទាំង​អស់​មាន​ពេលវេលា​កំណត់​ត្រឹម​ថ្ងៃ​ទី ២៨ តុលា ក្នុង​ការ​ទាញ​យក​ទិន្នន័យ​សំខាន់​របស់​ខ្លួន​មក​រក្សា​ទុក ​មុន​ពេល​ក្រុមហ៊ុន​ធ្វើ​ការ​ផ្តាច់​ចោល​លែង​ឲ្យ​គណនី​ទាំង​អស់​ដំណើរការ​ទៅ​បាន។

ការ​ប្រើប្រាស់​ធម៌ក្ដៅ​នេះ​ក៏​មិន​ខុស​ពី​ទង្វើ​ដែល​បាន​ធ្វើ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង អ៊ីរ៉ង់ និង​គុយបា ហើយ​អាមេរិក​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ច្រើន​ជាង ៥០ ដែល​មិន​ទទួល​ស្គាល់​លោក Maduro ​ជា​ប្រធានាធិបតី​ពេញ​សិទ្ធ​របស់​វេណេហ្ស៊ុយអេឡា៕

អានអត្ថបទ:

ប្រភព៖ BBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់