- 2019-10-08 03:48:53
- ព័ត៌មាន
មកដឹងរបៀបដាក់មុខងារជំនួយភ្នែកពេលយប់លើ Instagram អ្នកប្រើ iPhone(វីដេអូ))
- 2019-10-08 03:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរបៀបដាក់មុខងារជំនួយភ្នែកពេលយប់លើ Instagram អ្នកប្រើ iPhone(វីដេអូ))
ចន្លោះមិនឃើញ
កាលពីខែសីហាកន្លងទៅក្រុមការងារ Instagram បានបើកឲ្យសាកល្បងនូវមុខងារជំនួយភ្នែកពេលយប់ដែលមានលើ iOS 13 លើ iPhone។ មកទល់ពេលនេះ Instagram ក៏បានអាប់ដែតអនុញ្ញាតឲ្យប្រើ Dark mode លើ iOS 13 បានពេញលេញផងដែរ។ ដូចនេះ បើចង់ប្រើកុំភ្លេចអាប់ដែត IG របស់អ្នក។
ខាងក្រោមនេះជារបៀបបើកឲ្យចេញ Dark mode លើ iOS 13 គឺ Setting-> Display and Brightness-> Dark mode-> Night Shift ឬ កំណត់កម្រិតពន្លឺដោយខ្លួនអ្នកក៏បាន។
បញ្ជាក់ដែរថា មុខងារ Darkmode ចាប់ផ្តើមពេញនិយមខ្លាំង ជាពិសេសឃើញមានសឹងតែគ្រប់កម្មវិធីដូចជា Slack, Messenger, Gmail និង YouTube។ នៅសល់តែ Facebookមិនទាន់ឃើញបញ្ចេញកំណែអាប់ដែតបែបនេះមកឲ្យអ្នកប្រើប្រាស់បានសាកល្បងនៅឡើយទេ៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖ - លើ Instagram អ្នកកំពុងកាន់ទូរសព្ទ Android អាចប្រើមុខងារជំនួយភ្នែកបាន