- 2019-10-03 01:38:22
- ព័ត៌មាន
ប្រើសិទ្ធជាបុគ្គលិក Yahoo ធ្វើស៊ីគណនីស្រីៗខ្ទង់ ៦ ពាន់នាក់ ដើម្បីប្រមាញ់រូបស្រើបស្រាល
- 2019-10-03 01:38:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើសិទ្ធជាបុគ្គលិក Yahoo ធ្វើស៊ីគណនីស្រីៗខ្ទង់ ៦ ពាន់នាក់ ដើម្បីប្រមាញ់រូបស្រើបស្រាល
ចន្លោះមិនឃើញ
មានប្រមាណ ៦ ០០០ គណនីត្រូវបាន Hack ចូលដោយអតីតបុគ្គលិកផ្នែកវិស្វករនៅក្រុមហ៊ុន Yahoo លើគោលដៅតាមរុករករូបភាពនិងវីដេអូស្រើបស្រាលរបស់គណនីអ្នកប្រើប្រាស់ទាំងនោះ។
តាមរបាយការណ៍បានឲ្យដឹងថាបុរសវ័យ ៣៤ ឆ្នាំគឺលោក Reyes Daniel Ruiz ធ្លាប់បានប្រើប្រាស់សិទ្ធជាបុគ្គលិក ភ្ជាប់ទៅកាន់បណ្តាញ Network របស់ក្រុមហ៊ុនដើម្បីបំបែកចូលកូដសម្ងាត់របស់អ្នកប្រើប្រាស់។ លុះក្រោយមកលោកបានទាញយករក្សាទុកនូវរូបភាពនិងវីដេអូក្តៅៗ ទុកក្នុង Hard Drive ផ្ទាល់ខ្លួន។
Ruiz បានដាក់គោលដៅលើគណនីដែលជានារីវ័យក្មេង ដែលរួមបញ្ចូលទាំងមិត្តភ័ក្ដិនិងមិត្តរួមការងាររបស់ខ្លួនផងដែរ។ ជនខិលខូចបានប្រើប្រាស់គណនី Yahoo ដើម្បីធ្វើការ Reset នូវទិន្នន័យដែលរក្សាទុកក្នុង Apple iCloud, Facebook, Gmail, DropBox ឬសេវាកម្មដទៃទៀត។
តាមប្រភពពី ZDNet បានឲ្យដឹងថាបុរសខិលខូចរូបនេះ ធ្លាប់បម្រើការឲ្យក្រុមហ៊ុន Yahoo អស់រយៈពេល ១០ ឆ្នាំទៅហើយ ដោយសព្វថ្ងៃលោកផ្លាស់មកបម្រើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយផ្សេងទៀត ប៉ុន្តែត្រូវបានគេសើរើរកមុខឃើញ ហើយកំពុងប្រឈមនឹងការជាន់ពន្ធនាគាររយៈពេល ៥ ឆ្នាំ៕
អានអត្ថបទ: