- 2019-09-29 03:03:24
- ព័ត៌មាន
ប្រកៀកប្រកិតគ្នាសម្បើមណាស់! ប្រកួតកម្លាំង iPhone 11 Pro Max ជាមួយ Galaxy Note10+
- 2019-09-29 03:03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកៀកប្រកិតគ្នាសម្បើមណាស់! ប្រកួតកម្លាំង iPhone 11 Pro Max ជាមួយ Galaxy Note10+
ចន្លោះមិនឃើញ
កាលពីខែមុនគេបានឃើញ Galaxy Note10+ ផ្ដួល iPhone XS Max ក្នុងការប្រកួតកម្លាំងដែលធ្វើឡើងដោយ PhoneBuff។ យ៉ាងណាក្ដីលទ្ធផលមិនធ្វើឲ្យគេភ្ញាក់ផ្អើលនោះឡើយ ដោយសារ XS Max មានអាយុកាលចាស់ជាង Note10+ មួយឆ្នាំ។
ប៉ុន្តែនៅថ្ងៃនេះ PhoneBuff បានធ្វើការតេស្តល្បឿន Note10+ ជាមួយ iPhone 11 Pro Max ដែលលទ្ធផលគឺចាញ់ឈ្នះម្នាក់មួយជុំ។ នៅជុំទីមួយជាការតេស្តសមត្ថភាពបើកកម្មវិធីចំនួន ១៦ ហើយជុំទីពីរជាការតេស្តសមត្ថភាពរក្សាទុកកម្មវិធីឲ្យបន្តដំណើរការនៅលើ RAM។
ជុំទីមួយគេឃើញថាដើមឡើយ Note10+ ជាអ្នកនាំមុខ ប៉ុន្តែក្រោយមក iPhone 11 Pro Max បានវ៉ាមុខវិញ និងបញ្ចប់ជុំទីមួយបានលឿនជាង។ ចំណែកជុំទីពីរ RAM ទំហំ ៤GB របស់ iPhone 11 Pro Max មិនអាចរក្សាទុកកម្មវិធីឲ្យបន្តដំណើរការបានច្រើនដូចជា RAM ទំហំ ១២GB របស់ Galaxy Note10+ នោះទេ ដែលជាលទ្ធផល Note10+ ទទួលបានជ័យជម្នះជុំទីពីរ។ ទាំងពីរជុំនេះ iPhone 11 Pro Max ប្រើពេល ២៖៣៧ នាទីដើម្បីបញ្ចប់ការធ្វើតេស្ត ហើយ Note10+ ប្រើពេលតែ ២៖៣១ នាទី។ ដូចនេះ Note10+ ជាអ្នកឈ្នះ៕
ចុចអាន ៖ សាកល្បងលេងៗ សមត្ថភាពកាមេរ៉ា iPhone 11 Pro ប្រៀបជាមួយ iPhone 1