- 2019-09-25 02:08:33
- ព័ត៌មាន
iPhone 11 Pro Max យកឈ្នះ Mate 30 Pro និង Note10+ ពេលធ្វើតេស្តថាមពលថ្ម
- 2019-09-25 02:08:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 Pro Max យកឈ្នះ Mate 30 Pro និង Note10+ ពេលធ្វើតេស្តថាមពលថ្ម
ចន្លោះមិនឃើញ
Apple បានផ្ដោតលើពីរចំណុចធំៗនៅលើត្រកូល iPhone 11 របស់ខ្លួន គឺកាមេរ៉ា និងថាមពលថ្ម។ ចំពោះការពង្រឹងសមត្ថភាពថាមពលថ្ម ឃើញថា Apple ពិតជាធ្វើបានល្អមែន ដោយតាមលទ្ធផលធ្វើតេស្តរបស់ YouTuber ឈ្មោះ Arun Maini ទទួលបានលទ្ធផលថា iPhone 11 Pro Max អាចយកឈ្នះគូប្រកួត Android គីឡូធ្ងន់ៗបាន។
គួរដឹងថា iPhone 11 មានថ្មទំហំ ៣០៤៦ mAh, iPhone 11 Pro មានថ្មទំហំ ៣១៩០ mAh ហើយ iPhone Pro Max មានថ្មទំហំដល់ ៣៩៦៩ mAh ឯណោះ។ វីដេអូតេស្តរបស់ Maini បានប្រៀបធៀប iPhone 11 ជាមួយ Mate 30 Pro មានថ្មទំហំ ៤៥០០ mAh និង Note10+ មានថ្មទំហំ ៤៣០០ mAh។
ការសាកល្បងសមត្ថភាពថ្មគឺមានឆ្លងកាត់ការបំពេញមុខងារជាច្រើន ដូចជាការប្រើកម្មវិធី Instagram, ការប្រើកម្មវិធី Camera, ការលេងហ្គេម 3D, ការស្ដាប់ចម្រៀងអនឡាញ និងប្រើ YouTube ជាដើម។ លទ្ធផលនៃការធ្វើតេស្តគឺមានដូចខាងក្រោម
iPhone 11 អាចទ្រាំទ្របាន ៥ ម៉ោង ២ នាទី
iPhone 11 Pro អាចស៊ូបាន ៦ ម៉ោង ៤២ នាទី
Note10+ អាចទ្រាំទ្របាន ៦ ម៉ោង ៣១ នាទី
Mate 30 Pro រស់បានរយៈពេល ៨ ម៉ោង ១៣ នាទី
និង iPhone 11 Pro Max អាចស៊ូបាន ៨ ម៉ោង ៣២ នាទី
ចុចអាន ៖ ខ្លាចមិនចេះប្រើកាមេរ៉ា iPhone 11/11 Pro Apple បញ្ចេញវីដេអូមួយបង្រៀន