- 2019-09-20 09:29:48
- ព័ត៌មាន
បារខែមអាស៊ាន២០១៩ នឹងធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែតុលា
- 2019-09-20 09:29:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារខែមអាស៊ាន២០១៩ នឹងធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែតុលា
ចន្លោះមិនឃើញ
បារខែមអាស៊ាន២០១៨ បានទាក់ទាញអ្នកចូលរួមប្រមាណជាង មួយម៉ឺននាក់ និងមានការ ចូលរួមពីសំណាក់ក្រុមហ៊ុន និងស្ថាប័នអង្គភាពចំនួនជាង ១ ០០០ ព្រមទាំងនាំមកនូវវាគ្មិន ប្រមាណជាង ១០០ នាក់ ដែលបានចែករំលែកប្រធានបទល្អៗ។ ភាពជោគជ័យនេះបានធ្វើឱ្យ កម្មវិធីនេះ ត្រូវបានប្រសិទ្ធិនាមថាជាកម្មវិធីបារខែម ដ៏ធំជាងគេក្នុងពិភពលោក ដោយបាន បំបែកកំណត់ត្រាពីមុនរបស់បារខែមយ៉ាំងហ្គូន នៅឆ្នាំ២០១៣។ ឆ្នាំនេះបារខែមអាស៊ាន២០១៩ នឹងវិលត្រឡប់មកវិញដើម្បីបន្ត នាំជូនលោកអ្នកនូវប្រធានបទ វាគ្មិន និងកម្មវិធីល្អៗ។
ក្រុមការងាររៀបចំកម្មវិធីបារខែមកម្ពុជា បានប្រកាសជាផ្លូវការថា កម្មវិធីបារខែមអាស៊ាន២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា “សាលាតិចណូ”។
កម្មវិធីបារខែមអាស៊ាន២០១៩ នឹងប្រមូលផ្តុំអ្នកសេ្នហាវិស័យបច្ចេកវិទ្យា មកចែករំលែក និង ពិភាក្សាអំពីការវិវឌ្ឍក្នុងប្រទេស និងជុំវិញសកលលោករបស់វិស័យដ៏ធំមួយនេះ តាមរយៈ ប្រមើរមើលទៅអនាគតនៃសម័យកាលឌីជីថលដែលមានដូចជា សេដ្ឋកិច្ចឌីជីថល ពលរដ្ឋ ឌីជីថល និងឧស្សាហកម្ម ៤.០។ ដោយហេតុតែពិភពលោកកំពុងតែវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ក្រោមគ្រប់រូបភាព បូកផ្សំនឹងភាពចាំបាច់សម្រាប់ការនាំមុខថ្មី ដែលឆ្លើយតបនឹង បរិបទ និងនិន្នាការវបច្ចេកវិទ្យាផ្សេងៗនៅកម្ពុជា កម្មវិធីបារខែមអាស៊ាន២០១៩ នឹងចូលខ្លួន មកធ្វើជាកត្តាជម្រុញមួយ សម្រាប់ការផ្សព្វផ្សាយពីទិដ្ឋភាពនៃវិស័យឌីជីថល ឱ្យបានពេញ ផ្ទៃប្រទេស។
សកម្មភាពចម្បងដែលហៅថា Breakout Sessions របស់បារខែមអាស៊ាន២០១៩ ក៏ដូចជាឆ្នាំ មុនៗ នឹងផ្តល់ជាប្រធានបទជាច្រើនសម្រាប់អ្នកចូលរួម។ សិស្សានុសិស្សអាចជ្រើសរើសចូល ស្តាប់ប្រធានបទផ្សេងៗ ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់កម្រិត មិនថាអ្នកជំនាញផ្ទាល់ ឬអ្នកដែលយល់ដឹងបន្ថែមអំពី បច្ចេកវិទ្យានិងជំនួញ នោះទេ គឺកម្មវិធីនឹងមានប្រធានបទ អាចតម្រូវតាមការចង់បានរបស់អ្នកចូលរួមទាំងអស់ ។ ក្រុមការងារនិងខិតខំធ្វើឱ្យ អ្នកចូលរួមអាចនឹងមានឱកាសទទួលនូវបទពិសោធន៍ថ្មីៗ និងទំនាក់ទំនងល្អជាមួយ សហគ្រិន នវានុវត្តករ Developer និងសិស្សានុសិស្ស តាមរយៈវេទិការួមមួយ ដែលអនុញ្ញាតឱ្យពួកគេ ដោះដូរចំណេះដឹង បច្ចេកទេស និងបំណិនផ្សេងៗ។
កម្មវិធីបារខែម២០១៩ ត្រូវបានចូលរួមគាំទ្រនិងសហការណ៍ដោយដៃគូទាំងក្រៅនិងក្នុងប្រទេស ដូចជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, វិទ្សាស្ថានបច្ចេកវិទ្យាកម្ពុជា, ឧបត្ថម្ភធំដោយក្រុមហ៊ុន SMART Ataxia, សហឧបត្ថម្ភដោយ ក្រុមហ៊ុន EZECOM, ABA, និង TOTAL, ព្រមទាំងសហការពីស្ថាប័ននិងសហគមន៍នានាដូចជា KOOMPI, វិទ្យស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT), សមាគមសហគ្រិនវ័យក្នេងកម្ពុជា (YEAC), វិទ្យាស្ថានបើកទូលាយ, សម្ព័ន្ធវិនិយោគិនកម្ពុជា (CiC) និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
គេហទំព័របារខែមកម្ពុជា៖ https://www.barcampcambodia.org
គេហទំព័របារខែមអាស៊ាន២០១៩៖ https://www.barcamp.asia
ទំព័រហ្វេសប៊ុកផ្លូវការរបស់បារខែមអាស៊ាន៖ https://fb.com/barcamppp