- 2019-09-13 08:33:25
- ព័ត៌មាន
ដោយសាររឿងមួយនេះ បារាំងផាក Google ដល់ជាង ១ ពាន់លានដុល្លារ
- 2019-09-13 08:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសាររឿងមួយនេះ បារាំងផាក Google ដល់ជាង ១ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ជិត ១ ពាន់លានអឺរ៉ូ (១,១ ពាន់លានដុល្លារ) ទៅអាជ្ញាធរបារាំងដើម្បីដោះស្រាយករណីក្រុមហ៊ុននេះ ក្លែងបន្លំពន្ធ ដែលត្រូវបានស៊ើបអង្កេតតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
អ្នកស៊ើបអង្កេតបារាំង បានស្វែងរកឃើញថាក្រុមហ៊ុន Google មិនបង់ពន្ធគ្រប់គ្រាន់ ដោយមិនបានប្រកាសចំណូលមួយផ្នែករបស់ពួកគេក្នុងប្រទេសបារាំង។ ក្នុងសេចក្ដីប្រកាសមួយ ក្រុមហ៊ុន Google បានបញ្ជាក់ថាការទូទាត់បំណុលនេះរួមមានការផាកពិន័យ ៥០០ លានអឺរ៉ូ និងពន្ធបន្ថែម ៤៦៥ លានអ៊ឺរ៉ូ។
ក្រុមហ៊ុន Google បង់ពន្ធតិចក្នុងសហភាពអឺរ៉ុប ដោយសារចន្លោះប្រហោងនៅក្នុងច្បាប់ពន្ធដារអន្តរជាតិ។ Google ប្រកាសចំណូលដែលបានមកពីសហភាពអឺរ៉ុប នៅប្រទេសអៀរឡង់ដែលមានកម្រិតពន្ធទាប។
បណ្ដាប្រទេសអឺរ៉ុបបានមានភាពពិបាកប្រមូលពន្ធលើប្រាក់ចំណូលក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងដែនដីរបស់ពួកគេ។ នៅទីបំផុត ប្រទេសបារាំងបានដាក់ពន្ធជាឯកតោភាគី ដែលជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមសងសឹក ដោយដាក់ពន្ធលើស្រាក្រហមបារាំង៕