• 2019-09-02 03:18:16
  • ព័ត៌មាន

ការផ្តល់ជូនពិសេសសម្រាប់សេវាកម្មថែទាំ និង ជួសជុលរថយន្តពី BMW កម្ពុជា

  • 2019-09-02 03:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW Cambodia ដែលជាក្រុមហ៊ុនទទួលបានសិទ្ធនាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានបង្កើតកម្មវិធីប្រម៉ូសិនពិសេសលើសេវាកម្មជាច្រើន ដែលមានឈ្មោះថា "Service Clinic” ផ្ដល់ជូនអតិថិជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។

កម្មវិធី Service Clinic របស់ BMW Cambodia នឹងប្រព្រឹត្តទៅរយៈពេល ១ ខែពេញ ពោលចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ដែលកម្មវិធីនេះមានការផ្ដល់ជូនពិសេសៗដូចតទៅនេះ ៖

១. ការពិនិត្យមើលចំណុចចំនួន ១២ ចំនុចលើរថយន្តដោយឥតគិតថ្លៃ

២. បញ្ចុះ ១០% លើការថែទាំគ្រប់ប្រភេទ ដែលរួមមានការប្ដូរប្រេងម៉ាស៊ីន, ការប្ដូរប្រេងហ្វ្រាំង, ការប្ដូរស្បែកហ្វ្រាំង, ការប្ដូរដុំហ្វ្រាំង, ការប្ដូរសម្បុកអ៊ែរ, ការប្ដូរតម្រងប្រេង, ការប្ដូរប៊ូហ្ស៊ី, ការប្ដូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់

៣. បញ្ចុះតម្លៃ ៣០% ទៅលើ Lifestyles (ផលិតផលម៉ាក BMW មានដូចជាសំលៀកបំពាក់ជាដើម)

៤. ពិនិត្យមើលកង់រថយន្តថាស្មើ ឬមិនស្មើដោយឥតគិតថ្លៃ

៥. បញ្ចុះតម្លៃ ២០% លើការតម្រង់កង់រថយន្ត

៦. បញ្ចុះតម្លៃ ២០% សម្រាប់ការជួសជុលទាំងអស់ លើកលែងតែការថែទាំ

៧. ផ្ដល់ជូនការលាងសម្អាតរថយន្តដោយមិនគិតថ្លៃ

៨. មានការចាប់ឆ្នោតផ្សងសំណាងពិសេសសម្រាប់អតិថិជនដែលចំណាយចាប់ពី ១ ពាន់ដុល្លារឡើងទៅ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងលេខតាមទូរសព្ទលេខ 078 90 90 90 ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ៕

អត្ថបទ៖ សុខហេង

មតិយោបល់