- 2019-08-27 06:11:27
- ព័ត៌មាន
កាត់មុខជើងខ្លាំង Jailbreak ឥឡូវ Apple ចេញផ្សាយ iOS ថ្មីមកមួយថែមទៀត
- 2019-08-27 06:11:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់មុខជើងខ្លាំង Jailbreak ឥឡូវ Apple ចេញផ្សាយ iOS ថ្មីមកមួយថែមទៀត
ចន្លោះមិនឃើញ
ក្រោយពេលដែល iOS 12.4 ទើបតែត្រូវបានក្រុម Pwn20wnd ប្រកាសឲ្យ Jailbreak កាលពីសប្តាហ៍មុន មកទល់ព្រឹកថ្ងៃអង្គារនេះក្រុមហ៊ុនយក្ស Apple ក៏ស្រាប់តែប្រញាប់ដាក់ឲ្យទាញយក iOS 12.4.1។
ការចេញផ្សាយដ៏តក់ក្រហល់នេះ ក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកធ្វើឡើងក្នុងគោលដៅបិទផ្លូវក្រុមដែលបង្កើតកម្មវិធី Jailbreak បន្ទាប់ពីខ្លួនថ្លោះធ្លោយឲ្យមានចន្លោះប្រហោងនៅលើ iOS ជំនាន់ចាស់។
បញ្ជាក់ថាកំណែថ្មី iOS 12.4.1 អ្នកប្រើប្រាស់ iPhone/iPad/iPod Touch ដែលគាំទ្រ អាចបើកអាប់ដែតបានតាមរយៈប្រព័ន្ធ OTA (Over-the-Air) មានទំហំ 102.6MB ផ្តល់ជូនការពង្រឹងប្រព័ន្ធសុវត្ថិភាពដែល Apple ណែនាំឲ្យអាប់ដែតចាំបាច់ដល់អតិថិជនរបស់ខ្លួន៕
អានអត្ថបទ: