• 2019-06-17 04:13:39
  • ផលិតផលថ្មី

មកមើល Sakk Vlogger បើកប្រអប់នាឡិកាដៃអាមេរិក ពិសេសយ៉ាងណា!

  • 2019-06-17 04:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sakk ​គឺ​ជា Vlogger មួយ​រូប​ដែល​ចូល​ចិត្ត​ធ្វើ​វីដេអូ Vlog ផ្សេងៗ​ទាក់ទង​ទៅ​នឹង​ឧបករណ៍​អេឡិចត្រូនិក​ Gaming ក៏​ដូច​ជា​ការ​ដើរ​កម្សាន្ត​ផ្សេងៗ​ផ្សេង​បង្ហោះ​លើ​គណនី YouTube របស់​ខ្លួន។ ប៉ុន្តែ​លើក​នេះ រូប​លោក​ផ្ទាល់​នឹង​ធ្វើ​ការ​បង្ហាញ​ពី​នាឡិកា​ដៃ​វិញ​ម្ដង​គឺ NAUTICA ដែល​ជា​ម៉ាក​នាឡិកា​ដៃ​មក​ពី​សហរដ្ឋអាមេរិក។

NAUTICA ម៉ូដែល Soledad South ជា​ប្រភេទ​នាឡិកា​ដៃ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត ឬ​អ្នក​ដែល​ចូល​ចិត្ត​ការ​ផ្សង​ព្រេង។ វា​មាន​មុខងារ​វាស់​សីតុណ្ហភាព និង​មុខងារ​ត្រី​វិស័យ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដែល​​ពិបាក​រក​មុខងារ​ទាំង​នេះ​នៅ​លើ​​ម៉ាក​នាឡិកា​ដៃ​ផ្សេងៗ។

Soledad South មាន​ទំហំ 46mm ជា​មួយ​តួ​ខ្លួន Stainless Steel ដែល​ធន់​រឹងមាំ និង​ខ្សែ​ជា​ប្រភេទ Sillicone ដែល​ធន់​នឹង​ទឹក​បាន​យ៉ាង​ល្អ ព្រម​ជា​មួយ​សមត្ថភាព​ដែល​អាច​ធន់​និង​ជម្រៅ​ទឹក ១០០ ម៉ែត្រ ។ ក្នុង​ការ​ជាវ​នាឡិកា​ដៃ NAUTICA ពី​ក្រុមហ៊ុន Watch Empire លោក​អ្នក​នឹង​ទទួល​ការ​ធានា​រយៈពេល ២ ឆ្នាំ​ពី​ក្រុមហ៊ុន ជា​មួយ​សេវាកម្ម​ផ្លាស់​ប្ដូរ​ថ្ម​ជូន​អតិថិជន​ជា​រៀង​រហូត​ផងដែរ។

លោក​អ្នក​អាច​រក​ជាវ NAUTICA បាន​នៅ​តាម​សាខា​របស់​ក្រុមហ៊ុនWatch Empire ដែល​មាន​ទីតាំង​ដូច​ខាង​ក្រោម ៖

  • Watch Empire ផ្លូវ​មុនីវង្ស ទល់​មុខ​សណ្ឋាគារ​អាស៊ី

  • Watch Empire សូរិយា ជាន់ទី២

  • Watch Empire ផ្សារទំនើបស្ទឹងមានជ័យ ច្រកមុខផ្សារ

  • NAUTICA Store Aeon2 ជាន់ទី2

  • Watch Empire សៀមរាប

អត្ថបទ៖ សុខហេង

មតិយោបល់