• 2019-06-12 03:59:52
  • ព័ត៌មាន

កំណែ​សាកល្បង​ជំនាន់ដំបូង iOS 13 ​ត្រូវ​ជើង​ខ្លាំង​ធ្វើ​ស៊ី​បាន​ហើយ

  • 2019-06-12 03:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​សាកល្បង​នៃ​ជំនាន់​ទី​មួយ iOS 13 Beta ​នៅ​លើ iPhone ត្រូវបានគេបំបែកកូដ Jailbreak បាន​រួចរាល់​ហើយ ដោយ​អ្នក​អភិវឌ្ឍ​ឈ្មោះ iBSparkes ​បាន​ប្រកាស​ពី​ដំណឹង​ថ្មី​នេះ​នៅ​លើ​បណ្តាញ​សង្គម Twitter។

តាម​រយៈ​រូបភាព​ដែល​ចែករំលែក​បង្ហាញ​ពី​ម៉ាស៊ីន​នៃ iPhone 8 ​ដែល​ដំណើរការ​លើ iOS 13.0 ​មាន​គាំទ្រ​ការ​ប្រើប្រាស់​កម្មវិធី Cydia។

បញ្ជាក់​ថា​សព្វថ្ងៃ​ក្រុម unc0ver និង chimera ​បាន​ជោគជ័យ​លើ​ដំណើរការ Jailbreak iOS 12.1.2 ​យ៉ាងណាមិញ​ក៏​មិន​ទាន់​ប្រាកដប្រជា​ថា​តើ​ iBSparkes ឬ qwertyoruiopz ​អាច​នឹង​បន្ត​ជោគជ័យ​លើ​ការ Jailbreak នេះ ដល់​ជំនាន់​ចុង​ក្រោយ​នៃ iOS 13 ឬ​បែប​ណា​នោះ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់