• 2019-03-28 10:47:48
  • ព័ត៌មាន

អាច​អត់! ស្អែក​នេះ ឱក សុគន្ធកញ្ញា នឹង​ក្លាយ​ជា​អ្នក​តំណាង Huawei P30 សេរ៊ី?

  • 2019-03-28 10:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផេក​ហ្វេសប៊ុក​ផ្លូវ​ការ Huawei នៅ​កម្ពុជា បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​អត្ថន័យ​ថា នឹង​មាន​តារា​ល្បី​ថ្មី​ក្លាយ​ជា​អ្នក​តំណាង​ទូរសព្ទ Huawei P30 សេរ៊ី ដែល​ទើប​ប្រកាស​បាន​ប៉ុន្មាន​ថ្ងៃ។

ក្នុង​នោះ​ក៏​មាន​ហ្វេន​បង្ហោះ​រូប កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នី កូ ដោយ​មើល​តាម​រូបរាង​ហាក់​ស្រដៀង​គ្នា។ យ៉ាង​ណា​ក៏​មាន​អ្នក Comment ថា​មិន​អាច ព្រោះ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ខាង​លើ ធ្លាប់​បង្ហាញ​ខ្លួន​ជាមួយ Samsung តែ​អ្នក​ខ្លះ​ក៏​លើក​ឡើង​ថា បាន​ចប់​កុងត្រា​រួច​ទៅ​ហើយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ Sabay ក៏​បាន​ទាក់ទង​ទៅ​តំណាងផ្នែក​ទីផ្សារ Huawei កម្ពុជា​ផង​ដែរ ដោយ​លោក​សុំ​មិន​ទាន់​និយាយ​អ្វី​ឡើយ​ចំពោះ​រឿង​នេះ​ ហើយ​ផ្ដាំ​ឲ្យ​រង់ចាំ​ដល់​ល្ងាច​ថ្ងៃ​ទី២៩ មីនា នឹង​បាន​ដឹង​ចម្លើយ​ទាំង​អស់​គ្នា។

គួរ​បញ្ជាក់​ថា Huawei បាន​បញ្ចេញ​កាណុង​ធំ​សម្ពោធ​ទូរសព្ទ P30 សេរ៊ី កាល​ពី​យប់​ថ្ងៃទី២៦ នៅ​ទីក្រុង​ប៉ារីស រីឯ​នៅ​កម្ពុជា​វិញ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស និង​បើក​ប្រអប់​ភ្លាមៗ​ជាមួយ​បណ្ដាញ​អ្នក​សារព័ត៌មាន​នៅ​ភោជនីយដ្ឋាន និង Skybar វេហា​នា​យប់​នោះ​ផង​ដែរ ដោយ​បង្ហាញ ៣ ម៉ូដែល​គឺ P30 Lite, P30 និង P30 Pro។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​នោះ​គឺ​សមត្ថភាព Zoom របស់ Smartphone កាមេរ៉ា Leica ៤ គ្រាប់​នេះ ដោយ​អាច Zoom ដល់ 50X ដែល​អាច​ថត​ព្រះចន្ទ​យ៉ាង​កៀក​បាន។

P30 មាន​លក្ខណៈ​សម្បត្តិ​ដូចជា៖

  • អេក្រង់: AMOLED ទំហំ ៦,១ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៤២២ppi)
  • បន្ទះ​ឈីប: HiSilicon Kirin 980 (7nm)
  • RAM: 6/8GB
  • ROM: 64/128/256GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 256GB
  • កាមេរ៉ា​មុខ: 32MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: ៣ គ្រាប់
  • 40MP មាន Aperture f/1.8 ទំហំ 27mm (Wide)
  • 16MP មាន Aperture f/2.2 ទំហំ 17mm (Ultra-wide)
  • 8MP មាន Aperture f/2.4 ទំហំ 80mm (Telephoto)
  • ថាមពល​ថ្ម: ៣ ៦៥០mAh គាំទ្រ​មុខងារ​សា​កថ្ម​រហ័ស​កម្លាំង ២២,៥ វ៉ាត់
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 9.0 (Pie) អម​ផ្ទៃ​កម្មវិធី EMUI 9.1
  • ជម្រើស​ពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White

ចំពោះ​លក្ខណៈ​សម្បត្តិ P30 Pro វិញ​មាន​ដូចជា៖

  • អេក្រង់: AMOLED ទំហំ ៦,៤៧ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៣៩៨ppi)
  • បន្ទះ​ឈីប: HiSilicon Kirin 980 (7nm)
  • RAM: 6/8GB
  • ROM: 128/256/512GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 512GB
  • កាមេរ៉ា​មុខ: 32MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: ៤ គ្រាប់
  • 40MP មាន Aperture f/1.6 ទំហំ 27mm (Wide)
  • 20MP មាន Aperture f/2.2 ទំហំ 16mm (Ultra-wide)
  • Periscope 8MP មាន Aperture f/3.4 ទំហំ 125mm , 5x Optical Zoom (Telephoto)
  • TOF 3D កាមេរ៉ា (Depth-sensor)
  • ថាមពល​ថ្ម: ៤ ២០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ៤០ វ៉ាត់ (៣០ នាទី​បាន​ ៧០ - ភាគរយ) និង​ការ​សាក​ថ្ម​ឥត​ខ្សែ​ទៅ​កាន់​ឧបករណ៍​ដទៃ Reverse Wireless Charging
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 9.0 (Pie) អម​ផ្ទៃ​កម្មវិធី EMUI 9.1
  • ជម្រើស​ពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White

ចំណែក​ឯ P30 Lite បាន​បើក​កុម្ម៉ង់​ទុក​មុន​រួច​ហើយ​ក្នុង​តម្លៃ ៣៣៩ដុល្លារ ដោយ​ថែម Bluetooth Speaker និង​ស៊ីម Smart ព្រម​ទាំង​អាច​មាន​ឱកាស​ឈ្នះ​រថយន្ត Mazda 2 ផង​ដែរ៕

អត្ថបទ៖ វិទូ

មតិយោបល់