- 2019-03-18 09:17:25
- ព័ត៌មាន
លែងឈឺក្បាល! ឥលូវឡាក់គីចាប់ដៃគូជាមួយវីង ទូទាត់អត់ប្រើសាច់ប្រាក់យ៉ាងទំនើបធានាសុវត្ថិភាព
- 2019-03-18 09:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងឈឺក្បាល! ឥលូវឡាក់គីចាប់ដៃគូជាមួយវីង ទូទាត់អត់ប្រើសាច់ប្រាក់យ៉ាងទំនើបធានាសុវត្ថិភាព
ចន្លោះមិនឃើញ
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសចាប់ដៃជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងផ្សារទំនើបដ៏ល្បីឈ្មោះឡាក់គី និង Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទាំងអស់ ដើម្បីផ្ដល់សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដែលធានាបាននូវភាពរហ័ស ងាយស្រួល និងសុវត្ថិភាពបំផុត(Cashless Payment)។
ចាប់ពីពេលនេះទៅ អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPayរបស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវីង។
អត្ថប្រយោជន៍សម្រាប់អតិថិជន គឺ បទពិសោធន៍ថ្មីពាក់ព័ន្ធនឹងដំណើរការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលឆាប់រហ័ស មិនស្មុគស្មាញ មិនតម្រង់ជួរចាំយូរ មិនពិបាករាប់លុយអាប់ កាត់បន្ថយហានិភ័យនានាជុំវិញការទូទាត់ដោយប្រើក្រដាសប្រាក់ និងផ្ដល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។
លើសពីនេះទៀត វីង ក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន ដោយជួយកាត់បន្ថយថ្លៃចំណាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងក្រដាសប្រាក់ ក៏ដូចជាហានិភ័យនៃការបាត់បង់សាច់ប្រាក់ផ្សេងៗ។ រាល់ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីងរបស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានឲ្យដឹងថា៖ “គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើត និងកសាងប្រព័ន្ធអេកូនៃការទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។”
លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានលើកឡើងថា៖ " ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្ត្រអាទិភាពមួយ គឺផ្ដល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបម្រើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដ្ឋាន ដែលកើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្ដេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ លើសេវាកម្មទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង"។
ដើម្បីចូលរួមអបអរចំពោះភាពជាដៃគូនេះ អ្នកប្រើប្រាស់គណនីវីង នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅពេលដែលពួកគេទិញទំនិញនៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ មីនា ២០១៩៕