• 2014-11-17 16:05:54
  • ព័ត៌មាន

បុរស​អាមេរិក​ផលិត​រថយន្ត​ក្រឡាប់​ចាក់​ដែល​អាច​បើកបរ​បាន​

  • 2014-11-17 16:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវឌ្ឍ​នៃ​រថយន្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ទំនើប ​ហើយ​ការ​រចនា​រូបរាង​រថយន្ត​ក៏​មើល​ទៅ​កាន់​តែ​ប្រណីត​ និង​ទាក់ទាញ។ ​តួយ៉ាង​ដូច​ជាង​ជួសជុល​រថយន្ត​ជនជាតិ​អាមេរិក​ម្នាក់​នេះ​បាន​​​បង្កើត​សមិទ្ធផល​ថ្មី​ប្លែក​ពី​គេ​គឺ​ រថយន្ត​ក្រឡាប់​ក្បាល​ចុះ​ក្រោម​ដែល​អាច​បើក​បរ​បាន។ ​​លោក​ Rick Sullivan ​បាន​ចំណាយ​ពេល​​ ៦ ​ខែ ​និង​ប្រាក់​អស់​ ៦ ០០០​ ដុល្លារ ​​ដើម្បី​ផលិត​រថយន្ត​ដ៏​ចម្លែក​នេះ​ឡើង។ ​​វា​ជា​ការ​ផ្គុំ​ចូល​គ្នា​រវាង​តួ​រថយន្ត​ពីរ​​ប្រភេទ​គឺ​ Ford Ranger ​ស៊េរី​ឆ្នាំ ​១៩៩១ ​​និង​ F-150 ​​ឆ្នាំ ​១៩៩៥។

 
​​​

​ចង់​ដឹង​ថា ​វា​ដំណើរការ​យ៉ាង​ណា ​សូម​មើល​វីដេអូ​ដើម្បី​ឲ្យ​ជ្រាប​ច្បាស់៖ http://youtu.be/7rKPsFpJGqo

អាន៖ ក្មេង​ប្រុស​អាយុ​ត្រឹម​ ៥ឆ្នាំ​សោះ​ក្លាយ​ជា​អ្នក​ជំនាញ​ IT វ័យ​ក្មេង​បំផុត​ក្នុង​លោក​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​MSN​​​

មតិយោបល់