• 2019-02-11 07:34:07
  • ព័ត៌មាន

ឡាន Volvo​ បញ្ចុះតម្លៃរហូតដល់ ២ ម៉ឺនដុល្លារ​ ​ហើយ​អត្រាការប្រាក់ ០% ទៀត​

  • 2019-02-11 07:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ​៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ​នេះ​ ក្រុមហ៊ុន HGB Group Co.,LTD បាន​ធ្វើ​ពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​អស្ចារ្យ​របស់ Volvo ដែល​ជា​ផលិតផល​របស់​​ប្រទេស​ស៊ុយអែត ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯក​ឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​នេះ​ក្រុមហ៊ុន Volvo បាន​ផ្ដល់​ជូន ពិ​សេស​បញ្ចុះ​តំលៃ​រហូត​ដល់ ២០០០០ ដុល្លារ។ រឹត​តែ​ពិសេស​អតិថិជន​ ១០ នាក់​ដំបូង​ក៏​ទទួល​បាន​នូវ​ការ​ផ្ដល់​អត្រា​ការ​ប្រាក់ ០% ​លើ​ការ​បង់​រំលស់​សម្រាប់​ឆ្នាំ​ទី​មួយ​​ផង​ដែរ។

ម៉ូដែល​រថយន្ត Volvo ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន HGB Group Co.,LTD មាន​ដូច​ជា ៖

  • ម៉ូដែល XC60 ជា​រថយន្ត​ទំនើប​ដែល​មាន​សុវត្ថិភាព​បំផុត​​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ជា​ម៉ូដែល​លក់​ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក​ព្រម​ទាំង​បាន​ទទួល​រង្វាន់ “រថយន្ត​ពិភព​លោក​ប្រចាំ ឆ្នាំ២០១៨” ផង​ដែរ។
  • ម៉ូដែល XC40 ស៊េរី​ថ្មី​ជា​ប្រភេទ​រថយន្ត SUV ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “រថយន្ត​​អឺរ៉ុបនៃ​ឆ្នាំ ២០១៨”។
  • ម៉ូដែល XC90 ផង​ដែរ​បាន​ទទួល​ពាន​រង្វាន់ " រថយន្ត​ប្រភេទ SUV ដ៏​ប្រណីត​បំផុត​ប្រចាំ​សតវត្ស " និង​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ដូច​ជា "Best Midsize Premium SUV" និង "EURO NCAP" ។
  • ម៉ូដែល S90 គឺ​ជា​រថយន្ត​ប្រភេទ Sedan ដ៏​ប្រណីត​បំផុត​ដែល​គ្មាន​រថយន្ត​ដ៏ទៃដូច ហើយ​នឹង​នាំ​មក​នូវ​សក្ដានុពល​ដ៏​ធំធេង​នៅ​លើ​ទីផ្សារ​កម្ពុជា។

លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HGB Group បាន​​ឲ្យ​ដឹង​ថា ៖ « នេះ គឺ​ជា​ជំហាន​ដំបូង​នៃ​បេសកកម្ម បង្កើត​ឡើង​ដោយ​ក្តី​ស្រលាញ់​ដើម្បី​ជា​កេរ្តិ៍​ដំណែល​របស់​ពួក​យើង។ យើង​មាន​សេចក្ដី សោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន HGB Group ទទួល​បាន​ទំនុក​ចិត្ត និង​បាន​ក្លាយ​ជា​អ្នក​តំណាង​ផ្ដាច់​មុខ​របស់​រថយន្ត Volvo ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​មួយ​នេះ​កាន់​តែ​មាន​តម្លៃ"។

សម្រាប់​ព័ត៌មាន​លំអិត​អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន​តាម​ទូរសព្ទ​លេខ ៖ ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០៕

អត្ថបទ៖ សុខហេង

មតិយោបល់