- 2019-01-28 03:17:43
- ព័ត៌មាន
អ្នកមានគណនី Wing តិចអត់ដឹង! ប៉ុន្មានថ្ងៃទៀតអាចទិញឥវ៉ាន់ រាប់ម៉ឺនកន្លែងទូទាំងពិភពលោក
- 2019-01-28 03:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានគណនី Wing តិចអត់ដឹង! ប៉ុន្មានថ្ងៃទៀតអាចទិញឥវ៉ាន់ រាប់ម៉ឺនកន្លែងទូទាំងពិភពលោក
ចន្លោះមិនឃើញ
ធនាគារឯកទេស Wing បានបញ្ចេញ Mater Card ថ្មី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាប្រភេទកាតម៉ាកសញ្ញារួមបញ្ចូលគ្នា ក្រោយសហការជាមួយ សូហូ គ្រុប និងក្រុមហ៊ុន Master Card។
តាមរយៈការបញ្ចេញ Wing SOHO Club Master Card នេះ មានន័យថា អតិថិជនដែលមានគណនី Wing ទាំងអស់ អាចបន្តយកកាតនេះបន្ថែម ដោយអាចចាយវាយនៅតាមបណ្ដាហាងផ្សេងៗដែលទទួល Master Cardទាំងក្នុង និងក្រៅប្រទេស។
ចំពោះអ្នកដែលប្រើកាតថ្មីនេះ នៅតាមបណ្ដាហាងល្បីរបស់ SOHO Group ដូចជា Havaianas, Birkenstock, Swatch, Crocs និង Bonchon ក៏អាចទទួលបានរង្វាន់ជាទឹកប្រាក់ ការបញ្ចុះតម្លៃ ក៏ដូចជាប្រូម៉ូសិនជាច្រើនដូចជា៖
លោក Jojo Malolos អគ្គនាយក Wing បាននិយាយថា គ្រប់អតិថិជន Wing ទាំងអស់ អាចភ្ជាប់ទៅនឹង Wing SOHO Club Master Card ដោយអាចកក់ការដើរកម្សាន្ត ទិញទំនិញអនឡាញ ឬញ៉ាំអាហារពេលល្ងាចជាដើម។
រីឯលោក Henry Horn ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន SOHO Group បានលើកឡើងថា ផលិតផលថ្មីនេះ នឹងផ្ដល់ឱកាសក្នុងការទិញទំនិញលំដាប់ពិភពលោក និងសន្សំពិន្ទុដើម្បីប្ដូរយករង្វាន់ដល់ប្រជាជនរាប់លាននាក់តាមរយៈកាបូបឌីជីថល Wing។
ចំពោះអ្នកស្រី Winnie Wong នាយកប្រចាំប្រទេស Master Card ក្នុងតំបន់ឥណ្ឌូចិនវិញ បានបន្ថែមថា បរិបទនៃការធ្វើប្រតិបត្តិការទូទាត់ប្រាក់ មានការវិវត្តន៍ខ្លាំងនៅកម្ពុជា ការកើនឡើងនៃការទូទាត់ប្រាក់តាមទូរសព្ទ និងប្រព័ន្ធឌីជីថល កំពុងផ្ដល់ឱកាសជាច្រើនដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលគ្មានគណនីធនាគារ។
Wing SOHO Club Master Card នឹងមានសម្រាប់អតិថិជនចាប់ពីថ្ងៃទី១ កុម្ភៈ ២០១៩ នេះហើយ ក្រោយពីធនាគារឯកទេស Wing និងក្រុមហ៊ុន SOHO Group ចុះកិច្ចព្រមព្រៀងទទួលយកសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR Code WingPay និងសេវាកម្មទូទាត់ប្រាក់អន្តរជាតិរបស់ Wing រួមមាន AliPay, WeChat Pay និង MasterPass QR៕