- 2019-01-25 03:11:13
- ព័ត៌មាន
មកដឹងកម្រិតស៊ីសាំងរថយន្តមួយទឹក ៨ ម៉ូដែល ពេញនិយមបំផុតនៅស្រុកខ្មែរ
- 2019-01-25 03:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងកម្រិតស៊ីសាំងរថយន្តមួយទឹក ៨ ម៉ូដែល ពេញនិយមបំផុតនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
រថយន្តមួយទឹកជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ប្រទេសកម្ពុជា ដោយសារតែវាមានតម្លៃធូរថ្លៃជាងការទិញរថយន្តស៊េរីថ្មីៗ។ និយាយពីរថយន្តមួយទឹកនេះដែរ Sabay សូមលើកយកប្រភេទរថយន្តមួយទឹក ៨ម៉ូដែលក្នុងចំណោមរថយន្តមួយទឹកផ្សេងទៀតដែលកំពុងទទួលបានការពេញនិយមខ្លាំង។
ឥឡូវមកមើលថារថយន្ត ៨ ម៉ូដែលដែលពេញនិយមនេះមួយណាស៊ីសាំងតិចជាងគេ។
១. Lexus RX 350 ឆ្នាំ ២០០៧ - ២០១០ តម្លៃប្រមាណជា ៤ ០០០០ ទៅ ៦ ០០០០ ដុល្លារ
*ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ ៖ ក្នុងក្រុង ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម
២. Lexus RX 330 ឆ្នាំ ២០០៤ – ២០០៥ តម្លៃប្រមាណជា ៣ ០០០០ ទៅ ៤ ០០០០ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម
៣. Lexus RX 300 ឆ្នាំ ២០០០ តម្លៃប្រមាណជា ១ ៥០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១១,២ លីត្រ/ ១០០ គ.ម
៤. Lexus RX 400h ឆ្នាំ ២០០៦ តម្លៃប្រមាណជា ៣ ៣០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម
៥. Toyota Highlander ឆ្នាំ ២០០១ ដល់ ២០០៤ តម្លៃចន្លោះពី ១ ៨០០០ ទៅ ២ ៣០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម
៦. Toyota Camry ឆ្នាំ ២០០២ តម្លៃប្រមាណជា ១ ២០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៨,១១ លីត្រ/ ១០០ គ.ម
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,០៤ លីត្រ/ ១០០ គ.ម
៧. Toyota Camry ២០០៧ តម្លៃប្រមាណជា ២ ២៥០០ ដុល្លារ
ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៧,៥៧ លីត្រ/ ១០០ គ.ម
ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ ៖ ក្នុងក្រុង ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៨,៤ លីត្រ/ ១០០ គ.ម
ម៉ាស៊ីន Hybrid ស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៦,៩១ លីត្រ/ ១០០ គ.ម
៨. Toyota Prius ឆ្នាំ ២០០៤ – ២០០៧ តម្លៃចន្លោះពី ១ ០០០០ ទៅ ១ ៧០០០ ដុល្លារ
តម្លៃអាចខុសគ្នាទៅតាម ពណ៌ ប្រភេទ Option ស៊េរីឆ្នាំ ប៉ុង និងគុណភាពរបស់រថយន្តផ្ទាល់ តម្លៃទីផ្សារក្នុងស្រុក។
បញ្ជាក់៖ ដោយសារតែរថយន្តខាងលើ ៨ ម៉ូដែលដែលលក់លើទីផ្សារប្រទេសកម្ពុជាជារថយន្តមួយទឹក និងមានការប្រើប្រាស់យូរឆ្នាំ ហេតុនេះកម្រិតស៊ីសាំងរបស់វាអាចខុសគ្នាពីការបង្ហាញខាងលើបន្តិចបន្តួច៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...