• 2018-11-15 12:24:31
  • ព័ត៌មាន

លេង​ឲ្យ​ប្លែក​គេ Sharp ​ចេញ​ស្មាតហ្វូន​ថ្មី​លេង​ឆក​ទាំង​លើ​ទាំង​ក្រោម

  • 2018-11-15 12:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន Sharp បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Aquos R Compact ជា​ស្មាតហ្វូន​មួយ​ម៉ូដែល​មាន​ក្បាល​ឆក​​មុន​ទាំង iPhone X របស់​ក្រុមហ៊ុន Apple ទៅ​ទៀត។ ជា​ការ​វិវត្តន៍​បន្ត​សម្រាប់​ឆ្នាំ ២០១៨ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ក៏​ប្រកាស​នូវ​ម៉ូឌែល​ថ្មី​មួយ​ទៀត Aquos R2 Compact មាន​ស្នាម​ឆក​ដល់​ទៅ​ពីរ។

រចនា​ស្នាម​ឆក​លើ​ក្រោម​ប្លែក​ពី​គូ​ប្រជែង​ដទៃ ​ម៉ូឌែល​នេះ​មាន​អេក្រង់​ទំហំ ៥,២ អ៊ីញ​ប្រភេទ LCD ​ដោយ​កម្រិត​បង្ហាញ ២ ២៨០ x ១ ០៨០ ភីកសែល។ គែម​សង​ខាង​មាន​រាង​មូល រំលេច​តួ​ខ្លួន​ស្រស់​ស្អាត​បើ​ធៀប​នឹង​ម៉ូឌែល​ឆ្នាំ ២០១៧។

ពិសេស​ជាង​នេះ​ Sharp ក៏​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 845 មាន​ទំហំ RAM 4GB ដោយ​មាន​កាមេរ៉ា​ក្រោយ ២២,៦ មេហ្គាភិកសែល ថាមពល​ថ្ម ២ ៥០០mAH អម​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android 9 Pie។ អ៊ីចឹង​ចាំ​អុត​មើល​ឆ្នាំ​ក្រោយ​ទៀត ថា​មិន​ត្រូវ​ជំនាន់ R3 Compact អាច​លេង​ស្នាម​ឆក​ដល់​ទៅ​បី​ក៏​បាន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់