- 2018-10-25 12:40:55
- ព័ត៌មាន
ថ្លោះធ្លោយធ្វើឲ្យ ២០០ លានគណនីរងការវាយប្រហារ Yahoo ត្រូវសងថ្លៃខូចខាតមិនចេះតិច
- 2018-10-25 12:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លោះធ្លោយធ្វើឲ្យ ២០០ លានគណនីរងការវាយប្រហារ Yahoo ត្រូវសងថ្លៃខូចខាតមិនចេះតិច
ចន្លោះមិនឃើញ
បើយោងតាមសារព័ត៌មាន Associated Press ក្រុមហ៊ុន Yahoo បានព្រមព្រៀងលើការសងថ្លៃខូចខាតក្នុងទំហំសាច់ប្រាក់ ៥០ លានដុល្លារ ក្រោយបង្កឲ្យមានការបែកធ្លាយទិន្នន័យប្រមាណ ២០០ លានគណនីនៅសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែល។
កកាយរឿងចាស់នាឆ្នាំ ២០១៣ ក្រុមហ៊ុនមានមូលដ្ឋាននៅទឹកដីអាមេរិកក៏ធ្លាប់បង្កផលប៉ះពាល់ដល់ ៣ ពាន់លានគណនីទូទាំងសកលលោក លុះមួយឆ្នាំបន្ទាប់ក៏រងរឿងអាស្រូវបែកធ្លាយទិន្នន័យអ្នកប្រើ ៥០ លាននាក់ផ្សេងទៀត ពោលគឺព័ត៌មានទាក់ទងឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន Email កូដសម្ងាត់ និងពេលខ្លះសូម្បីតែព័ត៌មានទាក់ទង Security Question ក៏ត្រូវបានវាយប្រហារផងដែរ។
យ៉ាងណាមិញមិនមែនតែ Verizon ជាក្រុមហ៊ុនមេរបស់ Yahoo សព្វថ្ងៃត្រូវចំណាយទាំងដុលនោះទេ ផ្ទុយទៅវិញ Verizon នឹងជួយបានតែពាក់កណ្តាលប៉ុណ្ណោះ ខណៈ ៥០ ភាគរយផ្សេងទៀតត្រូវទូទាត់ជាមួយក្រុមហ៊ុនមេចាស់គឺ Altaba Inc., ជាអ្នកកាន់កាប់ Yahoo មុនកិច្ចព្រមព្រៀងជាមួយ Verizon ឈានដល់ការសម្រេច។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: