- 2018-10-11 12:49:55
- ព័ត៌មាន
ទើបទិញ GoPro ថ្មីថ្មោង អាចលៃលកបានឧបករណ៍ភ្ជាប់ប៉ុន្មានម៉ូឌែលនេះ
- 2018-10-11 12:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបទិញ GoPro ថ្មីថ្មោង អាចលៃលកបានឧបករណ៍ភ្ជាប់ប៉ុន្មានម៉ូឌែលនេះ
ចន្លោះមិនឃើញ
ប្រភេទ Action Camera នៃស្លាកយីហោ GoPro កំពុងទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជនទូទាំងសកលលោក។ សក្ដិសមជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត មិនថាតែការឡើងភ្នំ ចុះទឹក ឬនៅលើអាកាស ឲ្យតែមាន GoPro ក្នុងដៃអាចរាប់ថាជាជំនួយការដ៏វិសេសវិសាលមួយ។
ប៉ុន្តែអ្នកក៏ចាំបាច់ត្រូវមានឧបករណ៍ជំនួយមួយចំនួនទៀត ផ្អែកទៅតាមតម្រូវការប្រើប្រាស់និងកាលៈទេសៈចាំបាច់ណាមួយ។
១.GoPro Headstrap តម្លៃ ១៧ ដុល្លារ
ម៉ូឌែល ACHOM-001 ជាឧបករណ៍សម្រាប់ភ្ជាប់ GoPro ទៅបរិវេណក្បាលរបស់អ្នក ត្រូវប៉ាន់ដំណើរកម្សាន្តនៅលើភ្នំ មិនថាតែការជិះស្គីទឹកកកឬឡើងភ្នំជាដើម ដោយអាចយកទៅភ្ជាប់នឹងមួកសុវត្ថិភាពរបស់អ្នក។
២.Chest Mount Harness តម្លៃ ១៣,៩៩ ដុល្លារ
គាំទ្រជាមួយ GoPro គ្រប់ម៉ូឌែល ងាយស្រួលតភ្ជាប់ទៅបរិវេណទ្រូងរបស់អ្នកប្រើប្រាស់ សក្កិសមសម្រាប់ការជិះកង់ ជិះស្គីទឹកកក ការឡើងភ្នំ និងសកម្មភាពកម្សាន្តជាច្រើនទៀត។
៣.GoPro The Handler
ជាដងកាន់មានសារធាតុទន់ភ្ជាប់ទៅកាន់ GoPro ងាយស្រួលបំផុត ពោលគឺគ្មានបញ្ហាមិនថាក្នុងស្ថានភាពណា បន្សំអាចការពារជម្រាបទឹកដល់ជម្រៅ ១០ ម៉ែត្រទៀតផង។
៤.GoPole GPSL-16 Scenelapse តម្លៃ ៣៣ ដុល្លារ
សម្រាប់អ្នកចូលចិត្តថតវីដេអូ Time-lapse អាចប្រើប្រាស់ឧបករណ៍ជំនួយស្លាកយីហោ GoPole នេះបាន ដោយអាចបង្វិលកាមេរ៉ានូវកម្រិត ៣៦០ ដឺក្រេ និងទប់លំនឹងបាននឹងល្អបំផុត។
៥.GoPro Remo
Remo ជាឧបករណ៍បញ្ជាកាមេរ៉ា HERO ពីចម្ងាយដោយប្រើប្រាស់សំឡេង មិនថាស្ថិតនៅទីតាំងមានខ្យល់ខ្លាំងឬសំឡេងរញ៉េរញ៉ៃនៅខាងក្រៅ រហូតដល់ចម្ងាយ ១០ ម៉ែត្រ។
៦.MagicFiber តម្លៃ ៨,៩៩ ដុល្លារ/៦ ដុំ
អ្នកមិនអាចប្រើប្រាស់កូនក្រណាត់ធម្មតាទៅជូតលែនកាមេរ៉ា GoPro បានទេ បែបនេះទាមទារឲ្យប្រើក្រណាត់ microfiber មានជាតិទន់និងសុវត្ថិភាពបំផុត ដើម្បីសម្អាតស្នាមខ្ចៅដៃឬកម្ទេចធូលីតូចៗ។ ប្រើប្រាស់បានប៉ុន្មានដងក៏អាចយកទៅបោកសម្អាតមកប្រើសារជាថ្មីបាន ជាជាងការចំណាយថវិកាច្រើនទិញម្តងជាពីរលើក។
ប្រភព: https://www.gearhungry.com/best-gopro-accessories/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: