- 2018-10-02 02:38:40
- ព័ត៌មាន
ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មអនឡាញទំហំយក្សមួយ ត្រៀមលេចមុខ នៅក្រុងបាវិត
- 2018-10-02 02:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មអនឡាញទំហំយក្សមួយ ត្រៀមលេចមុខ នៅក្រុងបាវិត
ចន្លោះមិនឃើញ
ក្រុមហ៊ុន BAUING Group និង CFMA (City Facility Management) បានធ្វើពិធីចុះកិច្ចសហការជាមួយក្រុមហ៊ុន Empire World កាល ពីថ្ងៃទី ២៧ កញ្ញា កន្លងទៅ លើគម្រោងថ្មីមួយដែលមានឈ្មោះថា គំនិតអាជីវកម្មអាជីវកម្មអនឡាញ (OBC)។ គម្រោងទាំងមូលត្រូវបានភាគីទាំង ៣ ទម្លាយថា នឹងសាងសង់ឡើងនៅលើទឹកដីក្រុងបាវិតខេត្តស្វាយរៀង គ្រប់ដណ្ដប់លើផ្ទៃដីសរុប ៨០៣ ហិកតា ខណៈជំហានទី១ គឺក្រុមហ៊ុននឹងសម្រេច ៥០ ហិកតា សិន។
ក្នុងពិធីនេះក៏មានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាគឺ ឯកឧត្ដម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ឯកឧត្ដម សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឯកឧត្ដម ជា វុទ្ធី អនុលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើនទៀត ចូលរួមជាសាក្សី។
គម្រោងនេះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទូលំទូលាយដែលរួមបញ្ចូលគ្នានូវឧស្សាហកម្មល្បែងអនឡាញ លំនៅឋានប្រកបដោយភាពច្នៃប្រឌិត និងបង្កើតគោលបំណងដើម្បីធានាសន្តិសុខ សុវត្ថិភាពលើផ្នែកបច្ចេកវិទ្យាដល់បណ្ដាក្រុមហ៊ុនវិនិយោគនានា ដូចជាក្រុមហ៊ុនកាស៊ីណូ និងល្បែងភ្នាល់តាមអ៊ីនធឺណិតជាដើម។
លោក អេរិច លូ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Empire World បាននិយាយថាគំនិតអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិតនេះ នឹងជួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីកែលម្អ និងពង្រីកសន្តិសុខឧស្សាហកម្មល្បែងអនឡាញ បង្កើនការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបន្តថា ហេតុផលដែល Empire World សម្រេចចិត្តសហការជាមួយក្រុមហ៊ុន BAUING និង CFMA ពីព្រោះមើលឃើញថាក្រុមហ៊ុន BAUING គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារតុបតែងស្ថាបត្យកម្មចិន និងជាសញ្ញាសម្គាល់ល្បីល្បាញប្រចាំប្រទេសចិន។ ឯ CFMA ក៏មានបទពិសោធន៍ជាង ២៥ ឆ្នាំនៅក្នុងការគ្រប់គ្រងអចលនទ្រព្យគ្របដណ្ដប់លើប្រទេសចំនួន ២០ នៅជុំវិញពិភពលោក។
ក្នុងនោះលោកបានបញ្ជាក់ដែរថា មូលហេតុដែលសម្រេចវិនិយោគលើគម្រោងដ៏ធំនៅក្រុងបាវិត ព្រោះក្រុមហ៊ុនបានស្រាវជ្រាវរួចជាស្រេចលើការអភិវឌ្ឍន៍នៅតំបន់នេះ ម្យ៉ាងក្រុមហ៊ុនចង់ពាំនាំបទពិសោធន៍ និងការអភិវឌ្ឃន៍ថ្មីៗដល់កម្ពុជា ឲ្យស្របតាមគោលការណ៍អភិវឌ្ឍន៍ "ផ្លូវមួយ ក្រវាត់មួយ"របស់ចិន៕