- 2018-09-06 02:43:13
- ព័ត៌មាន
ចេញតម្លៃ iPhone ស៊េរីថ្មីប្រកាសសប្ដាហ៍ក្រោយ មានចាប់ពី ៦៩៩ ដុល្លារឡើង
- 2018-09-06 02:43:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃ iPhone ស៊េរីថ្មីប្រកាសសប្ដាហ៍ក្រោយ មានចាប់ពី ៦៩៩ ដុល្លារឡើង
ចន្លោះមិនឃើញ
បន្ទាប់ពីរូបរាងផ្លូវការរបស់ iPhone ស៊េរីថ្មីចំនួនពីរប្រភេទបានលេចចេញកាលពីសប្ដាហ៍កន្លងទៅ ខណៈនេះបន្តលេចធ្លាយព័ត៌មានសំខាន់ៗមួយចំនួនទៀតអំពី iPhone ចេញឆ្នាំ ២០១៨។
មុនដំបូងត្រូវដឹងថាឆ្នាំ ២០១៨ នេះគេជឿជាក់ថា iPhone ស៊េរីថ្មីចំនួនបីម៉ូដែលនឹងលេចចេញរូបរាងឡើង ដោយក្នុងនោះមានពីរម៉ូដែលប្រើប្រាស់អេក្រង់ OLED និងមួយម៉ូដែលប្រើប្រាស់អេក្រង់ LCD។ គេជឿជាក់ទៀតថា iPhone ប្រើអេក្រង់ OLED នឹងមានឈ្មោះថា iPhone XS។
នៅថ្ងៃនេះប្រភពគួរឲ្យទុកចិត្តមួយចំនួនចេញពីប្រទេសអាល្លឺម៉ង់ បានបង្ហាញពីតម្លៃ iPhone ស៊េរីថ្មីទាំងបី ដែលគ្រោងប្រកាសចេញថ្ងៃទី ១២ ខែកញ្ញានេះ។ ប្រភពបានលើកឡើងថា iPhone ប្រើប្រាស់អេក្រង់ LCD មានតម្លៃ ៧៩៩ អឺរ៉ូ, iPhone XS (៥,៨ អ៊ីញ) មានតម្លៃ ៩០៩ អឺរ៉ូ និង iPhone XS (៦,៥ អ៊ីញ) មានតម្លៃ ១ ១៤៩ អឺរ៉ូ។
តម្លៃដែលបង្ហាញចេញនេះគឺដូចគ្នានឹងតម្លៃ iPhone ស៊េរីចុងក្រោយទាំងបីម៉ូដែលដែលកំពុងលក់នៅប្រទេសអាល្លឺម៉ង់ ដោយ iPhone 8 មានតម្លៃ ៧៩៩ អឺរ៉ូ , iPhone 8 Plus មានតម្លៃ ៩០៩ អឺរ៉ូ និង iPhone X មានតម្លៃ ១ ១៤៩ អឺរ៉ូ ។
នេះមានន័យថា iPhone ស៊េរីថ្មីទាំងបីនឹងមិនមានការឡើងថ្លៃលើសមុននោះទេ ហើយតម្លៃនេះក៏នៅរក្សាដូចដើមសម្រាប់ទីផ្សារដទៃទៀតដែរ។ តួយ៉ាងដូចជានៅសហរដ្ឋអាមេរិក iPhone LCD នឹងមានតម្លៃ ៦៩៩ ដុល្លារ និង iPhone XS ទាំងពីរប្រភេទមានតម្លៃ ៧៩៩ ដុល្លារ និង ៩៩៩ ដុល្លារ ។
iPhone ឆ្នាំ ២០១៨ ទាំងបីនឹងមានរចនាបថដូចគ្នានឹង iPhone X ដោយមានអេក្រង់ឆកមួយដុំ និងមានអេក្រង់លាតពេញផ្ទៃ។ iPhone ទាំងបីក៏នឹងមានបំពាក់មុខងារស្កេនមុខ Face ID និងបន្ទះឈីប A12 ស៊េរីថ្មីផងដែរ៕