- 2018-08-28 01:55:45
- ព័ត៌មាន
ចូលដល់ឆ្នាំ ២០១៨ កាមេរ៉ា Galaxy Note 4 នៅតែខ្លាំង
- 2018-08-28 01:55:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដល់ឆ្នាំ ២០១៨ កាមេរ៉ា Galaxy Note 4 នៅតែខ្លាំង
ចន្លោះមិនឃើញ
Galaxy Note 4 ចេញឆ្នាំ ២០១៤ ជាស្មាតហ្វូនកូនកាត់ Tablet ដែលមានលេចធ្លោមួយ ខ្លាំងទាំងលើដំណើរការ និងសមត្ថភាពនៃការថតរូប។ រំលងផុតរយៈពេល ៤ ឆ្នាំ តើសមត្ថភាពកាមេរ៉ារបស់ Note 4 នៅអាចទទួលយកបានដែរឬយ៉ាងណា?
ចង់ដឹងថាលទ្ធផលបែបណា គេបានយក Galaxy Note 4 ប្រើថតរូប និងវីដេអូក្នុងស្ថានភាពជាច្រើន។ Galaxy Note 4 មានបំពាក់កាមេរ៉ាខាងក្រោយកម្រិត ១៦ MP ជាមួយ Aperture f/2.2 អាចថតវីដេអូកម្រិត 4K និងមានមុខងាររក្សាលំនឹង OIS។ ចំណែកកាមេរ៉ាមុខមានកម្រិត ៣,៧ MP ជាមួយ Aperture f/1.9។
ខាងក្រោមជាការសាកល្បងសមត្ថភាពកាមេរ៉ា Note 4 នាពេលបច្ចុប្បន្ន ៖
តាមការបង្ហាញក្នុងវីដេអូឃើញថារូបភាព និងវីដេអូដែលថតចេញពីស្មាតហ្វូនអាយុកាល ៤ ឆ្នាំ នៅតែមានភាពស្រស់ស្អាត អាចទទួលយកបានសម្រាប់ពេលបច្ចុប្បន្ននេះ។ គួរចាប់អារម្មណ៍នោះ Note 4 អាចថតរូបភាពប្រភេទព្រាលផ្ទៃខាងក្រោយបានយ៉ាងល្អ មិនចាញ់ស្មាតហ្វូនកំពូលៗបច្ចុប្បន្នឡើយ៕