- 2018-08-27 10:18:36
- ព័ត៌មាន
ចង់ទិញអីវ៉ាន់ តែអត់ចេះភាសាក្នុងស្រុកក៏គ្មានបញ្ហា ស្កេនតែ QR កូដតាមនេះរួចស្រេច
- 2018-08-27 10:18:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញអីវ៉ាន់ តែអត់ចេះភាសាក្នុងស្រុកក៏គ្មានបញ្ហា ស្កេនតែ QR កូដតាមនេះរួចស្រេច
ចន្លោះមិនឃើញ
នៅពេលដែលទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងផ្លាស់ប្តូរទៅជាសង្គមមួយ ដែលមានការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រកាសដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមទូរស័ព្ទចល័ត តាមរយៈការស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការក្នុងភាពដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។
ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR ក៏អាចធ្វើបានដោយនៅក្រៅប្រទេសផងដែរព្រោះវាអនុញ្ញាតឲ្យភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ក៏ដូចជាប្រទេសកម្ពុជាមានភាពងាយស្រួលក្នុងក្នុងការទូទាត់ប្រាក់ ពេលអ្នកទិញទំនិញផ្សេងៗដោយមិនចាំបាច់ព្រួយបារម្ភពីឧបសគ្គដែលកើតមានដោយសារការមិនចេះភាសាក្នុងស្រុក។
លោក ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានបន្ថែមថា៖ "ភាពជាដៃគូជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដូចជាម៉ាស្ទ័រកាត គឺជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់វីង ក្នុងការបង្កើតប្រព័ន្ធបរិយាកាសនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយភាពជោគជ័យ និងផ្តល់ជាចំនូលប្រចាំថ្ងៃសម្រាប់ ភ្នាក់ងារ ដៃគូសហការ សាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ទាំងនៅទីក្រុង និងនៅតាមទីជនបទ។"
លោកស្រី Winnie Wong នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានឱ្យដឹងថា៖ "នៅពេលដែលប្រទេសកម្ពុជាឈានឆ្ពោះទៅរកយុគសម័យនៃប្រព័ន្ធឌីជីថល ការទូទាត់តាមអេឡិចត្រូនិកក៏គួរតែដើរទន្ទឹមគ្នាផងដែរ។ សង្ឃឹមថាការសហការគ្នានេះជួយដល់អតិថិជន និងបណ្តាហាងជាដៃគូក្នុងតំបន់ ក្នុងការធ្វើ ឬទទួលប្រតិបត្តិការទូទាត់ប្រាក់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព"។
សេវាទូទាត់ប្រាក់តាមរយៈការស្គេនកូដ QR របស់ម៉ាស្ទ័រកាត គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់បណ្តាហាងអាជីវករ ដែលនឹងជួយពួកគេឱ្យរីកចម្រើនមុខជំនួញរបស់ពួកគេ ខណៈពេលដែលពួកគេអាចកាត់បន្ថយថ្លៃចំណាយផ្សេងៗទាក់ទងនឹងការកាន់កាប់សាច់ប្រាក់។ ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត ក៏នឹងអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងពេញលេញនៃការទូទាត់ប្រាក់របស់ពួកគេ និងជួយកាត់បន្ថយហានិភ័យនៃប្រតិបត្តិការទូទាត់ ប្រាក់ដែលមិនសមស្របណាមួយ។”
អតិថិជនដែលមានម៉ាស្ទ័រកាតទាំងអស់ នឹងមិនចាំបាច់យកកាត ឬទឹកប្រាក់ មកតាមខ្លួនឡើយ ហើយពួកគេក៏នៅតែអាចធ្វើការទូទាត់ប្រាក់នៅតាមបណ្តាហាងនានា ឬម៉ាស៊ីនលក់ភេសជ្ជៈដោយស្វ័យប្រវត្តិ ដោយគ្រាន់តែប្រើទូរស័ព្ទចល័តរបស់ពួកគេ។ នៅពេលដែលពួកគាត់អាចគ្រប់គ្រងលើប្រតិបត្តិការរបស់ពួកគេ អតិថិជនម៉ាស្ទ័រកាតអាចធ្វើការទូទាត់តាមកម្មវិធីនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍ទូទាត់ ប្រាក់ដែលងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេល៕
សម្រាប់ព័ត៌មានបន្ថែម៖
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត លោក ហុង ច័ន្ទភក្ត្រា, +85577 995 295 អ៊ីម៉ែល៖ Channpheaktra.hong@wingmoney.com
ម៉ាស្ទ័រកាត Cherie Alice Tan, +65 6390 6505 អ៊ីម៉ែល៖ CherieAlice.Tan@mastercard.com
ភ្នាក់ងារផ្នែកទំនាក់ទំនង Naina Dhawan, +65 6825 8057 អ៊ីម៉ែល៖ NDhawan2@webershandwick.com