- 2018-08-23 08:51:04
- ព័ត៌មាន
ធ្លាប់តែបង់លុយទឹកភ្លើងតាម Wing ឥឡូវខុនដូក៏អាចបង់បានដែរ
- 2018-08-23 08:51:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែបង់លុយទឹកភ្លើងតាម Wing ឥឡូវខុនដូក៏អាចបង់បានដែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Capital Management Solutions (CMS) និងធនាគារឯកទេស Wing បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីម្សិលមិញ ដើម្បីផ្ដល់សេវាកម្មដំបូងគេក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា។
ភាពជាដៃគូនេះ នឹងអាចឲ្យអតិថិជន CMS ទាំងអស់ បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀត តាមកម្មវិធីទូរសព្ទ Wing ឬវាយលេខកូដ USSD * 989 # ក៏ដូចជាទៅភ្នាក់ងារជាង ៥ ០០០ កន្លែងទូទាំងប្រទេសដើម្បីទូទាត់ប្រាក់។
លោក Jojo Malolos អគ្គនាយក Wing បានប្រាប់ឲ្យដឹងថា ការចាប់ដៃគូនេះ មិនត្រឹមតែរួមចំណែកក្នុងការទទួលសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនប៉ុណ្ណោះទេ វាក៏រួមចំណែកជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។
លោក Jovany Antonio នាយកគ្រប់គ្រងភ្នាក់ងារ CMS បាននិយាយថា ការវិនិយោគអចលនទ្រព្យ គួរតែភ្ជាប់មកជាមួយការទូទាត់ប្រាក់ដែលមានងាយស្រួល ដោយនេះជាជំនឿមួយរបស់ក្រុមហ៊ុន ហើយលោកក៏តែងតែស្វែងរកវិធីសាស្ត្រដែលល្អប្រសើរជាងមុន ដើម្បីឲ្យប្រាកដថា អតិថិជនពេញចិត្តនឹងសេវាកម្ម ចាប់តាំងពីពេលដែលពួកគេមកទទួលសេវាកម្មណែនាំទាក់ទងនឹងការវិនិយោគអចលនទ្រព្យរហូតដល់ពេលដែលពួកគាត់សម្រេចចិត្តក្លាយជាម្ចាស់អចលនទ្រព្យនោះ។
ដើម្បីអាចទូទាត់ប្រាក់តាម Wing បាន អតិថិជន CMS ត្រូវចុះឈ្មោះបង្កើតគណនី Wing ដោយ Download កម្មវិធី និងបំពេញព័ត៌មានមួយចំនួន ឬក៏អាចទៅកាន់ភ្នាក់ងារ Wing Cash Express ឬ Wing Mini ជាការស្រេច។
CMS ជាភ្នាក់ងារផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យអាជីព (ថ្លៃជួល ការប្រមូលថ្លៃសេវា ថ្លៃបុគ្គលិកជាដើម ដោយមានគោលបំណងក្លាយជាកន្លែងមួយផ្ដល់សេវាកម្មអចលនទ្រព្យសម្រាប់អ្នកកំពុងរកទីតាំងល្អៗសម្រាប់ជួល ឬទិញ ហើយ CMS នឹងជួយទ្រទ្រង់ និងបង្កើនតម្លៃអចលនទ្រព្យតាមរយៈសេវាកម្មទាំងនោះ៕