• 2018-08-22 04:09:44
  • ព័ត៌មាន

រកឃើញជើងខ្លាំងខាង បូក​ស៊ីម៉ងត៍ កំពុងត្រៀមយក​ ២លានចុង​ឆ្នាំនេះ​

  • 2018-08-22 04:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​សំណង់​ចំនួន ១២ រូប​មកពី​ខេត្ត​កំពង់ធំ និង​កំពង់ចាម បាន​ចូលរួម​នៅក្នុង​ការ​ប្រកួត​ជុំ​ជម្រុះ​ថ្នាក់​តំ​បន់ នៃ​កម្មវិធី​ប្រកួត​ជាង​សំណង់​របស់​ក្រុមហ៊ុន​អេស​ស៊ី​ជី (SCG) កាលពីពេល​ថ្មីៗ ហើយ​ក្នុង​នោះ​ជយលា​ភី ដែល​ជា​ប់វ​គ្គ​ជម្រុះ មាន​សិទ្ធិ​ចូល​រួមនៅក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ ដែល​នឹង​ប្រារព្ធ​ឡើងនៅ​ចុងឆ្នាំ​នេះ​។​

ជយលាភី​នៅឯ​ខេត្ត​កំ​ពង់​ធំ​សម្រាប់​ការ​ប្រកួត​ផ្នែក​បូក​ស៊ីម៉ង់ត៍ និងប្រើប្រាស់​ក្បឿង​អេស​ស៊ីជី​ក្នុងការ​ប្រកួត​ប្រក់​ដំបូល​នោះ​ បាន​ទៅលើ​ក្រុម​លោក ខាន់ តូ និង សេង សំណាង​។ ​លោក ខាន់ តូ បាន​ថ្លែងថា​៖ “ទៅ​ថ្ងៃ​អនាគត សង្ឃឹមថា ខ្ញុំ​នឹង​ក្លាយជា​មេជាង​ដ៏​ធំ​មួយ​ប្រចាំខេត្ត​កំ​ពង់​ធំ​នេះ​។ ខ្ញុំ​នឹង​សូម​ផ្ដាំផ្ញើ​ដល់​ពុក​ម៉ែ​មីងមា​នៅ​ខេត្ត​កំ​ពង់​ធំ​ហ្នឹង​សូមជួយ​គាំទ្រ​ជាង​ តូ​ផង ។ ជាង​តូ​នឹង​ខំប្រឹង​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​កាន់តែ​ស្អាត​ឥត​ខ្ចោះ​។​”

ម្ចាស់ជយលាភី

រាល់​បេក្ខជន​ដែល​ចូលរួម​ នឹង​ទទួលបាន​វិញ្ញាបនបត្រពី​កម្មវិធី​ប​ណ្ដុះ​បណ្ដាល ហើយ​ក្រុម​ដែល​ទទួល​ជ័យជំនះ​សម្រាប់​ការ​ប្រកួត​វ​គ្គ​ផ្ដាច់​ព្រ័​ត្រ​ នឹង​ទទួលបាន​រ​ង្វាន់​ជា​ទឹកប្រាក់ ២ លាន​រៀល និង​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​អប់​រំ​ទៅកាន់​ប្រទេស​ថៃ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អេស​ស៊ីជី​ផងដែរ​។​

បញ្ជាក់​ថាបេក្ខជន​ត្រូវបាន​បែងចែក​ជា ៦ ក្រុម ដែល​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ ដោយ​ត្រូវ​ប្រកួត​លើ​ផ្នែក​បូក​ស៊ីម៉ង់ត៍​។ ការ​ប្រកួត​នេះ​បាន​ធ្វើឡើង​នៅឯ​ដេប៉ូ​សំ​ណង់ គី​វ អៀង ដែល​ជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី​ប្រចាំខេត្ត​កំ​ពង់​ធំ​។

ការ​ប្រកួត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប​ណ្ដុះ​បណ្ដាលជាង​សំ​ណង់ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​អេស​ស៊ី​ជី ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្ដល់​វ​គ្គប​ណ្ដុះ​បណ្ដាល​ដល់​ជាង​សំ​ណង់​លើ​ការងារ​បូក​ស៊ីម៉ង់ត៍ និង​ការងារ​ប្រក់​ដំបូល ដែល​ការ​ប​ណ្ដុះ​បណ្ដាល​នេះ​ប្រព្រឹត្តទៅ​នៅឯ​វិទ្យាស្ថាន​ប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ពីរ​កន្លែង​គឺ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​អភិ​វ​ឌ្ឍ​ន៍​មុខ​ជំ​នា​ញ កម្ពុជា​-​ថៃ (CTSDI)​។​

លោក ពង់​ថា​ណា ដេវី​តាយ៉ា​ផន (Pongdhana Dejvittayaporn) នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​ឱ្យដឹងថា​៖ "ការរីកចម្រើន​នូ​វ​ជំនាញ​របស់​ជាង​សំ​ណង់ គួប​ផ្សំ​នឹង​ផលិតផល និង​សម្ភារ​សំណង់​ថ្មីៗ ដែល​កំពុង​ដាក់ល​ក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ជាពិសេស​គឺ​ផលិតផល និង​សម្ភារ​សំណង់​ដែលមាន​គុណភាព​ពី​អេស​ស៊ី​ជី មាន​ន័យថា បទដ្ឋាន និង​គុណភាព​សំណង់​នៅ​ក្នុងប្រទេស​កម្ពុជា​នឹង​បន្ត​កើនឡើង​ជាប់​ជានិច្ច​"។

ការ​ប្រកួត​ជ​ម្រុះ​ថ្នាក់​តំបន់​សម្រាប់​ផ្នែក​បូក​ស៊ីម៉ង់ត៍ កំពុង​ត្រូវបាន​រៀ​ប​ចំ​នៅតាម​បណ្ដា​ខេត្ត និង​ទីក្រុង​នានា​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ ជ័យលាភី​ពី​វ​គ្គ​ជ​ម្រុះ​តាម​ខេត្ត នឹង​ចូលរួម​ការ​ប្រកួត​វ​គ្គ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អេស​ស៊ីជី នៅ​រាជធានី​ភ្នំពេញ នា​ចុងឆ្នាំ​នេះ​៕

អត្ថបទជាប់ទាក់ទង៖ ទំនើប​ណាស់! ចង់​រក​ជាង​សង់​ផ្ទះ​ឲ្យ​ត្រូវ​ចិត្ត គ្រាន់​តែ​ចុះ​ឈ្មោះ​អនឡាញ​ស្រេច​បាត់

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់