• 2018-08-17 10:06:46
  • ព័ត៌មាន

ស្រប​ពេល Internet និង Smartphone រីក​ចម្រើន Wing ​លែងទូទាត់លុយប្រើសាច់ប្រាក់

  • 2018-08-17 10:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែ​មាន​សេវា​អ៊ី​ន​ធឺ​ណេត របាយការណ៍​ក៏​បង្ហាញ​ផងដែ​រថា​ប្រទេស​កម្ពុជា​មាន​អត្រា​អ្នកប្រើប្រាស់​ទូរ​ស័ព្ទច​ល័​ត​រហូតដល់ ១៦៦% នៃ​ប្រជា​ជន​សរុប ហើយ​ប្រជា​ជន​ដែល​ប្រើ​ទូរ​ស័​ព្ទ​ប្រព័​ន្ធ​ស្មា​ត​ហ្វូ​ន​មាន​ចំ​នួន ៣៩.៥% និង​អត្រា​កំណើន​ស្មា​ត​ហ្វូ​ន​មាន 39,5% ។

ដូច្នេះ​ហើយ​ថ្ងៃ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូ​វ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរ​ស័ព្ទច​ល័​ត​របស់ខ្លួន ដែល​មាន​ឈ្មោះថា “WingPay”​។ សេវាកម្ម​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​តាម​រយៈ “WingPay” អាច​ស្វែង​រក​បាន​នៅតាម​បណ្តា​ហាង និង​កន្លែង​ផ្តល់​សេវាកម្ម​ជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ទី​ប្រជុំជន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ អតិ​ថិ​ជន​ដែល​មាន​គណនី​វី​ង​ទាំងអស់ អាច​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​នេះ តាម​រយៈ​ការ​ស្គេ​ន​កូដ QR បញ្ចូល​លេខ​កូដ​ទូទាត់ ឬ​ចុច *989#​។

ដោយសារ​វី​ង​មាន​បណ្តា​ដៃគូ​ជំនួញ​ជាង ២០ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស ដោយ​រាប់​ចាប់ពី​អ្នកបើក​រ៉ឺម៉ក​កង់​បី រ​ទេះ​លក់ឥ​វ៉ាន់​តាមផ្លូវ ផ្សារ​លក់​ទំនិញ ហាង​កាហ្វេ ភោជនីយដ្ឋាន ហាង​កែ​សម្ផស្ស អាហា​រដ្ឋា​ន ស្ថានីយ ប្រេងឥន្ធនៈ និង​ហាង​ជាច្រើន​ទៀត សេវាកម្ម​ WingPay​ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់ តាម​រយៈ​ទូរ​ស័ព្ទ​ដៃរ​បស់​ពួកគេ មិន​ថា​ជា​ប្រភេទ​ទូរ​ស័​ព្ទ​ស្មាត​ហ្វូ​ន ឬ​ទូរ​ស័ព្ធ​ធម្មតា​ឡើយ​។

WingPay ជា​សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​របស់​ធនាគារ​ឯកទេស​វី​ង ដែល​អាច​ធ្វើ​បាន​តាម​អន​ឡា​ញ ឬ​ស្គេ​ន​កូដ QR​។ បន្ថែម​ពីលើ​សេវាកម្ម​ទូទាត់​ប្រាក់​ដែល​មាន​ភាពងាយស្រួល អតិ​ថិ​ជនក៏ អាច​រីករាយ​ជាមួយនឹង​ការ​ប​ញ្ចុះ​តម្លៃ និង​ប្រូ​ម៉ូ​សិន​ជាច្រើន នៅពេលដែល ពួកគេ​ដំណើរការ​ទូទាត់​ប្រាក់​ដោយ​ប្រើ WingPay នៅតាម​បណ្តា​ហាង​ជា​ដៃគូ​របស់​វី​ង​ផងដែរ​។ វា​គឺជា​មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ដែលមា​ន​អត្ថប្រយោជន៍​ជាច្រើន នៅលើ​កម្មវិធី​ស្មា​ត​ហ្វូន​វីង ដែល​អនុញ្ញាតឱ្យ​អតិ​ថិ​ជនបង់​វិក្កយបត្រ បញ្ចូល​ទឹកប្រាក់​ទូរ​ស័ព្ទ ផ្ទេរ​ប្រាក់ បង្កើត​លេខ​កូដ​ទូទាត់​តាម​អន​ឡា​ញ និង​ជាច្រើន​ទៀត​។​ ​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំន​ង​៖​ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ អ៊ី​ម៉ែ​ល​៖ marketing@wingmoney.com

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់