- 2018-08-14 03:50:00
- ព័ត៌មាន
Honda បានទៅតេស្តកុំព្យូទ័រ "គម្ពីរ" ភ្លាម រួចប្រាប់ពីគម្រោងធំមួយភ្លែត
- 2018-08-14 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda បានទៅតេស្តកុំព្យូទ័រ "គម្ពីរ" ភ្លាម រួចប្រាប់ពីគម្រោងធំមួយភ្លែត
ចន្លោះមិនឃើញ
លោក Keisuke Honda ដែលទើបនិងទទួលបានតំណែងជា អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានទៅសាកល្បងកុំព្យូទ័រ "គម្ពីរ" ដល់ទីតាំងSmallworld ផ្ទាល់តែម្ដង កាលពីពេលថ្មីៗនេះ។
តាមការឲ្យដឹងពីលោក ថុល រិទ្ធី ជាស្ថាបនិកកុំព្យូទ័រ "គម្ពីរ" ក្រៅពីការចាប់អារម្មណ៍ និងតេស្តសាកល្បងដោយផ្ទាល់ដៃ Honda គ្រោងនឹងវិនិយោគលើផលិតផលបច្ចេកវិទ្យាស្នាដៃខ្មែរ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្កើតឲ្យមានអ្នកជំនាញផ្នែកសរសេរកម្មវិធី ឬវិស្វករផ្នែក Software ឲ្យបានច្រើនជាធនធានមនុស្សពីកម្ពុជា ក៏ដូចជា ដើម្បីជួយលើកស្ទួយវិស័យ Start-up ឲ្យកាន់ផុលផុសផងដែរ។
គម្រោងវិនិយោគនេះឈ្មោះថា KSK Angel Fund ជាមូលនិធីរបស់កីឡាករបាល់ទាត់ល្បីឈ្មោះរបស់ជប៉ុន Keisuke Honda ។ ក្រៅពីវិស័យបាល់ទាត់ មូលនិធីនេះដែរ ជាផ្នែកមួយជួយទៅលើវិស័យបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យាផ្នែគ Block Chain, Artificial Intelligence, IoT, robotics និង rockets ជាដើម។
ចំពោះព័ត៌មានបន្ថែមក្រុមការងារនឹងចុះផ្សាយបន្ថែមទៀត៕
អានអត្ថបទបន្ត៖