- 2018-07-16 12:57:58
- ព័ត៌មាន
ថាអត់ពិសេសមួយម៉ាត់ទៅ! គ្រាន់តែប្រើ វីង អនឡាញម៉ាស្ទ័រកាត អាចជិះ Grab អត់អស់លុយ
- 2018-07-16 12:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាអត់ពិសេសមួយម៉ាត់ទៅ! គ្រាន់តែប្រើ វីង អនឡាញម៉ាស្ទ័រកាត អាចជិះ Grab អត់អស់លុយ
ចន្លោះមិនឃើញ
សម្រាប់ចូលចិត្តធ្វើដំណើរបែបឆ្លាតវៃ និងប្រកបដោយភាពទាន់សម័យ ព្រមទាំងមិនចូលចិត្តកាន់សាច់ប្រាក់ច្រើនតាមខ្លួននោះពេលនេះ វីង អនឡាញ ម៉ាស្ទ័រកាតនិង កម្មវិធី Grab នឹងមិនធ្វើឲ្យអ្នកស្មុគស្មាញទៀតឡើយ។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែភ្ជាប់វីង អនឡាញ ម៉ាស្ទ័រកាតជាមួយកម្មវិធី Grab ដោយគ្រាន់តែចុចលើប៊ូតុង "កាតអនឡាញ" ដែលស្ថិតនៅក្នុងកម្មវិធីស្មាតហ្វូនវីងប៉ុណ្ណោះ។
នៅពេលអ្នកកក់ការធ្វើដំណើរតាមកម្មវិធី Grab អ្នកមិនចាំបាច់ព្រួយបារម្ភលើការបង់ប្រាក់ ឬរង់ចាំទទួលយកលុយ អាប់អ្វីទាំងអស់ ដោយហេតុថា ថ្លៃធ្វើដំណើររបស់អ្នក នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិពីក្នុងគណនីវីងរបស់អ្នក។
ប្រូម៉ូសិន សម្រាប់អតិថិជនដែលធ្វើការភ្ជាប់ វីង អនឡាញ ម៉ាស្ទ័រកាត ទៅនឹងកម្មវិធី Grab មានដូចជា៖
អតិថិជនថ្មីដែលកក់ការធ្វើដំណើរតាម Grab ជាលើកដំបូង អាចធ្វើដំណើរដោយឥតគិតថ្លៃ សម្រាប់ការជិះ២ដងដំបូង (រហូតដល់ ១២០០០រៀល ពេលជិះម្តង) ។ អាចប្រើប្រាស់បានលើ Grab, JustGrab, JustGrab+, GrabBike, Grab Remorque និង Grab TukTuk ទាំងនៅសៀមរាប និងភ្នំពេញ។ នៅពេលអតិថិជនភ្ជាប់ វីង អនឡាញ ម៉ាស្ទ័រកាត របស់ពួកគេទៅក្នុងកម្មវិធី Grab ពួកគេអាចកក់ការធ្វើដំណើរ ហើយបញ្ចូលលេខប្រូម៉ូកូដ "WINGMC3" ហើយប្រព័ន្ធនេះ នឹងទូទាត់ថ្លៃធ្វើដំណើរពី វីងអនឡាញម៉ាស្ទ័រកាតរបស់ពួកគេ ដោយស្វ័យប្រវត្តិនៅពេលពួកគេធ្វើដំណើរទៅដល់គោលដៅ។
សម្រាប់អតិថិជន ដែលធ្លាប់ប្រើប្រាស់កម្មវិធី Grab នឹងទទួលបានការបញ្ចុះតម្លៃ៥០% (រហូតដល់៨០០០រៀល) សម្រាប់ការធ្វើដំណើរតាម Grab ចំនួន២០ដងរហូតដល់ដំណាច់ឆ្នាំ២០១៨ បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានចូលរួមសហការក្នុងភាពជាដៃគូ ក្នុងការផ្តល់សេវាកម្មទូទាត់ថ្លៃធ្វើដំណើរតាមទូរស័ព្ទដៃកម្រិតថ្មី។
ក្រៅពីភ្ជាប់កាតនោះទៅនឹងកម្មវិធី Grab អតិថិជនអាចប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត ដើម្បីធ្វើកិច្ចការជាច្រើនទៀតដូចជា ទិញទំនិញនៅតាមហាងនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ។ អតិថិជនដែលចុះឈ្មោះប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត អាចរីករាយជាមួយនឹង អត្ថប្រយោជន៍ជាច្រើនដូចជា ការបញ្ចុះតម្លៃ១២% រាល់ការកក់កន្លែងស្នាក់នៅតាមវេបសាយ Agoda.com។
បន្ថែមពីលើនេះ ធនាគារឯកទេសវីង នឹងធ្វើការចាប់ឆ្នោតរៀងរាល់ខែ ដើម្បីជ្រើសរើសអ្នកឈ្នះរង្វាន់ចំនួន១០នាក់ ដែលបានធ្វើប្រតិបត្តិការប្រាក់ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត ដែលម្នាក់ៗទទួលបានទឹកប្រាក់១០០ដុល្លារ៕