- 2018-07-16 07:58:23
- ព័ត៌មាន
ដឹងមូលហេតុនេះ អាចលែងចង់ទិញ iPhone 6/6s ប្រើ
- 2018-07-16 07:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុនេះ អាចលែងចង់ទិញ iPhone 6/6s ប្រើ
ចន្លោះមិនឃើញ
មកទល់ពេលនេះ iPhone 6/6s អាចជាជម្រើស iPhone ដ៏ល្អបំផុតដែលអ្នកគួរទិញប្រើ ដោយតម្លៃបានធ្លាក់ចុះច្រើនគួរសម ហើយក៏មិនទាន់ហួសសម័យទៅណាដែរ។ ប៉ុន្តែមានចំណុចមួយដែលអ្នកត្រូវគិតគូរមុនសម្រេចទិញស្មាតហ្វូនស៊េរីនេះ។
បើតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនសុវត្ថិភាព Blancco ចេញផ្សាយប្រចាំត្រីមាសដំបូងនៃឆ្នាំ ២០១៨ នេះ បានបង្ហាញថា iPhone 6 គឺជាឧបករណ៍ iOS ដែលមានភាគរយ កើតមានបញ្ហាខ្ពស់បំផុត ពោលរហូតដល់ ២២%។
ឈរនៅតំណែងលេខពីរគឺ iPhone 6s ដែលមានបញ្ហា ១៦%។ បញ្ហាដែលអាចកើតមានលើឧបករណ៍ iOS មានដូចជាបញ្ហា Bluetooth, Wi-Fi, កាសស្ដាប់, ប្រព័ន្ធអ៊ីនធឺណិតទូរសព្ទ និង ការទទួលសញ្ញាជាដើម។
បន្ថែមពីនេះនៅលើ iPhone 6/6s មួយចំនួនក៏ត្រូវបានគេរាយការណ៍ថាកើតមានបញ្ហា Touch (គាំង Touch ចុចមិនទៅ) និងលេចចេញស្នាមឆូតពណ៌ប្រផេះនៅផ្នែកខាងលើនៃផ្ទៃអេក្រង់ទៀតផង។
ដោយឡែកចំពោះភាគរយមានបញ្ហារបស់ឧបករណ៍ iOS ដទៃទៀតគឺ iPhone 6s Plus មាន ៩%, iPhone 6 Plus មាន ៨%, iPhone 7 មាន ៨%, iPhone 7 Plus មាន ៧%, iPhone 5s មាន ៥%, iPad Air 2 មាន ៤%, iPhone X មាន ៣% និង iPhone 8 Plus មាន ៣%។
ក្រៅពីឧបករណ៍ iOS គេក៏បានសិក្សាលើស្មាតហ្វូន Android ផងដែរ ដោយ Samsung មានភាគរយកើតមានបញ្ហារហូតដល់ ២៧,៤% ឈរនៅលើគេ និងតាមពីក្រោយដោយ Xiaomi មាន ១៤,២%៕