- 2018-07-13 02:26:27
- ព័ត៌មាន
CEO ល្បីឈ្មោះ ៤ រូបកាន់កាប់ក្រុមហ៊ុនធំ ការពិតមានដើមកំណើតមកពីអាស៊ី
- 2018-07-13 02:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO ល្បីឈ្មោះ ៤ រូបកាន់កាប់ក្រុមហ៊ុនធំ ការពិតមានដើមកំណើតមកពីអាស៊ី
ចន្លោះមិនឃើញ
បណ្ដាក្រុមហ៊ុនយក្សក្នុងតំបន់អឺរ៉ុប ក៏ដូចជាទឹកដីសហរដ្ឋអាមេរិក មួយភាគធំក៏ស្ថិតក្រោមការគ្រប់គ្រងនៃបុគ្គលមានដើមកំណើតចេញពីតំបន់អាស៊ី។ Sabay ចែករំលែកឲ្យស្គាល់ពីជើងខ្លាំងមានឥទ្ធិពល ៤ រូបក្នុងឧស្សាហកម្មបច្ចេកវិទ្យា សុទ្ធសឹងដឹកនាំក្រុមហ៊ុនកំពូលទូទាំងសកលលោក។
១.Satya Nadella:
ជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft តាំងតែពីខែកុម្ភៈ ឆ្នាំ ២០១៤។ លោកមានដើមកំណើតក្នុងទីក្រុង Nadella ប្រទេសឥណ្ឌា ដោយបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីពីសកលវិទ្យាល័យ Mangalore គួបផ្សំថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសកលវិទ្យាល័យ Winconsin – Milwaukee និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសកលវិទ្យាល័យប្រចាំរដ្ឋ Chicago។ មុនមកបម្រើឲ្យក្រុមហ៊ុនយក្ស Microsoft បុរសវ័យ ៥០ ឆ្នាំរូបនេះ ធ្លាប់មានឈ្មោះជាបុគ្គលិកនៅ Sun Microsystems។
២.Sundar Pichai:
កើតក្នុងទីក្រុង Tamil Nadu ប្រទេសឥណ្ឌា Pichai បានកាន់កាប់ក្រុមហ៊ុន Google ដោយជោគជ័យ ក្រោយមានបទពិសោធន៍យ៉ាងក្រាស់ក្រែលរយៈពេល ១៥ ឆ្នាំ ជាមួយការអភិវឌ្ឍឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់។ ដំណាក់កាលចាប់ផ្តើមដំបូងនាឆ្នាំ ២០០៤ លោកបានបង្កើត Google Toolbar អនុញ្ញាតឲ្យអ្នកប្រើប្រាស់លើ Internet Explorer និង Firefox អាចប្រើប្រាស់ Google ជា Default Search Engine។ រហូតដល់ថ្ងៃទី ២ តុលា ឆ្នាំ ២០១៥ លោកបានតែងតាំងជា CEO នៃ Google Inc. ហើយបន្តអភិវឌ្ឍក្រុមហ៊ុនយក្សអាមេរិកមួយនេះទទួលបានជោគជ័យទល់សព្វថ្ងៃ។
៣.John S.Chen:
ស្ថិតក្នុងវ័យ ៦៣ ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Blackberry មានដើមកំណើតចេញពីទីក្រុងហុងកុង។ ធ្លាប់មានបទពិសោធន៍ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍកម្មវិធី (Software) ឲ្យឈ្មោះ Sybase Inc., ចន្លោះខែកក្កដា ឆ្នាំ ២០១០ ដល់ ខែវិច្ឆិកា ឆ្នាំ ២០១២។ លោកបានទៅបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ផ្នែកវិស្វកម្មអគ្គិសនី នាឆ្នាំ ១៩៧៨ ពីសកលវិទ្យាល័យ Brown Univesity។
៤.Shantanu Narayen:
នាយកប្រតិបត្តិក្រុមហ៊ុន Adobe មានដើមកំណើតចេញពីក្រុង Hyderabad ប្រទេសឥណ្ឌា។ ជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិក បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកុំព្យូទ័រវិទ្យាសាស្រ្ត និងធុរកិច្ចពីសកលវិទ្យាល័យ UC Berkeleyនៃរដ្ឋ California សហរដ្ឋអាមេរិក។
ប្រភព: https://www.diversitybestpractices.com/5-asian-ceos-to-know#page-6
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: