- 2018-07-04 02:04:03
- ព័ត៌មាន
រូបរាង iPhone 9 ដាក់ក្បែរ iPhone X មិនចាញ់គ្នាប៉ុន្មានទេ
- 2018-07-04 02:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរាង iPhone 9 ដាក់ក្បែរ iPhone X មិនចាញ់គ្នាប៉ុន្មានទេ
ចន្លោះមិនឃើញ
រូបភាព Render ថ្មីមួយបានបង្កើតឡើងដោយផ្អែកតាមដំណឹងលេចធ្លាយអំពី iPhone 9 ដែលបានចេញផ្សាយកន្លងមក។ រូបភាព Render នេះបង្ហាញថា iPhone 9 និង iPhone X មានលក្ខណៈខុសគ្នាបែបណាខ្លះ។
iPhone 9 ប្រើប្រាស់អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ហេតុនេះរូបរាងរបស់វាធំជាង iPhone X ដែលប្រើប្រាស់អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ បន្តិច។ កាមេរ៉ាខាងក្រោយរបស់ iPhone 9 មានត្រឹមមួយគ្រាប់ ហើយតួខ្លួនរបស់វាទំនងជាផលិតពីសារធាតុអាលុយមីញ៉ូម ជំនួសឲ្យដែកអ៊ីណុកដែលប្រើលើ iPhone X។
គេជឿថាផ្ទៃខាងក្រោយរបស់ iPhone 9 នឹងមានស្រោបដោយផ្ទាំងកញ្ចក់ភ្លឺរលោងដូច iPhone ចេញឆ្នាំ ២០១៧ ហេតុនេះអាចនឹងទ្រាំទ្រការសាកថ្មដោយឥតប្រើខ្សែផងដែរ។
ឆ្នាំ ២០១៨ នេះគេរំពឹងថា Apple នឹងប្រកាសចេញ iPhone ស៊េរីថ្មីចំនួន ៣ ម៉ូដែលដូចឆ្នាំមុនដែរ ដោយមានពីរម៉ូដែលប្រើអេក្រង់ OLED និងមួយទៀតប្រើអេក្រង់ LCD ដែលគេស្គាល់ថាជា iPhone 9៕