• 2018-06-26 06:55:23
  • ព័ត៌មាន

ដើម្បី​ឲ្យកាន់​​តែ​ជិត​អ្នក​ប្រើប្រាស់ ភ្នាក់​ងារ​​របស់ Wing បន្ថែម​មុខងារ​​​​សំខាន់​២

  • 2018-06-26 06:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​ភាព​ជោគ​ជ័យ​នៃ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ចល័ត ធនាគារ​ឯកទេស​ Wing បាន​​ផ្លាស់​ប្តូរ​​​ភ្នាក់ងារ Wing Point ដែល​ផ្ដល់​សេវាកម្ម​បញ្ចូល​លុយ​ទូរសព្ទ និង​ទូទាត់​វិក្កយបត្រ ទាំង ២០០០ នាក់ ​ទៅ​ជា Wing Mini ចាប់ពី​ថ្ងៃ​នេះ​តទៅ​ ជា​មួយ​សេវា​កម្ម​ ២​ បន្ថែម គឺ​ការ​បង្កើត​គណនី និង​ដាក់​ប្រាក់​ចូល​គណនី Wing លើកលែង​សេវាកម្ម​ផ្ទេរ​ប្រាក់​។

Wing Mini គឺ​ជា​​ភ្នាក់ងារ​​តូច ដែល​ផ្ដោត​លើ​សេវាកម្ម​បញ្ចូល​ទឹកប្រាក់​ទូរសព្ទ បង់​វិក្កយបត្រ​ទឹក​ភ្លើង​ ​ប្រាក់កម្ចី បើក​គណនី និង​ដាក់​ប្រាក់​ចូល​គណនី Wing។ ភ្នាក់ងារ​​នេះ អាច​មាន​នៅ​​តូប​លក់​ទំនិញ​ជិតខាង​ផ្ទះ​របស់​អ្នក ជា​មួយ​ការ​​​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ទូទៅ ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស Wing បាន​ថ្លែង​អំណរគុណ​ដល់​ភ្នាក់ងារ Wing Mini ទាំងអស់​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​តាម​ទូរ​សព្ទ​ចល័​ត ទោះបីជា​ពួក​គេ​រក​បាន​ចំណូល​តិចតួច​​ពី​របរ​លក់​ទំនិញ​តូចតាច​នៅ​ពី​មុខ​ផ្ទះ ឬ​នៅ​តាម​ផ្លូវ​សាធារណៈ​ជាដើម។ នេះ​វា​ជា​ទំនួលខុសត្រូវ​របស់​ Wing ក្នុង​ការ​ធានា​ថា​ដៃគូ​អាជីវកម្ម​​រីកចម្រើន​ជាមួយ​គ្នា ហើយ​ Wing Mini គឺជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន"។

ស្របពេល​សេវា​ថ្មី​នេះ​កើត​ឡើង ភ្នាក់​ងារ​ដែល​ធ្លាប់​មាន​ស្រាប់​ដូចជា​ Wing Express នឹង​​នៅតែ​ជា​ទីតាំង​​ផ្ដល់​សេវាកម្ម​ផ្ទេរ​ប្រាក់ ​ទទួល​ប្រាក់​​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ខណៈ​​ Wing Mini នឹង​នៅ​ជិត​លោកអ្នក ដើម្បី​​សម្រួល​ដល់​ការ​បង់ថ្លៃ​វិក្កយបត្រ ​ទឹក​ភ្លើង អ៊ីនធឺណិត ខ្សែកាប និង​ថ្លៃ​ចំណាយ​ជា​ច្រើន​ទៀ​ត​។

Wing Mini ក៏​មាន​ផ្ដល់​សេវា​បង់​ប្រាក់កម្ចី​ជូន​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ ធនាគារ ក្រុមហ៊ុន​ធានា​រ៉ាប់​រង និង​អាជីវកម្ម​នានា​​ក្នុង​ប្រទេស។ អតិថិជន​ក៏​អាច​បើក​គណនី Wing តាម​រយៈ Wing Mini គ្រប់​ពេល​ដែល​ចង់​ប្រើប្រាស់​គណនី Wing ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​។ សម្រាប់​​អ្នក​ដែល​មាន​គណនី Wing និង​គណនី​គ្មាន​កាត ក៏​​អាច​​ស្វែង​រក​សេវា​ដាក់​ប្រាក់​ពី​ Wing Mini ​ផង​ដែរ​៕

អត្ថបទ៖ សុខណា

មតិយោបល់