- 2018-06-24 07:09:58
- ព័ត៌មាន
លេចធ្លាយសម្បក iPhone 9 បង្ហាញរាងច្បាស់
- 2018-06-24 07:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយសម្បក iPhone 9 បង្ហាញរាងច្បាស់
ចន្លោះមិនឃើញ
វិបសាយ BGR បានបង្ហោះរូបភាពបង្ហាញពីសម្បកការពាររបស់ iPhone 9 ដែលអះអាងថាទទួលបានពីក្រុមហ៊ុនផលិតសម្បកការពារឈ្មោះ Ghostek។
តាមរយៈរូបសម្បកនេះគេអាចឃើញពីរូបរាងរបស់ iPhone 9 ដែលមានប្រើអេក្រង់ទំហំ ៦,១ អ៊ីញ មានក្បាលឆក ជាអេក្រង់ប្រភេទ LCD។ រូបរាងរបស់វាដូចគ្នាទៅនឹង iPhone X ស្ទើរបេះដាក់ ប៉ុន្តែខុសត្រង់មានកាមេរ៉ាត្រឹមមួយគ្រាប់។
iPhone ប្រើអេក្រង់ LCD នេះ គេជឿថានឹងប្រកាសចេញនៅអំឡុងខែកញ្ញាខាងមុខ ដំណាលគ្នាជាមួយនឹង iPhone ប្រើអេក្រង់ OLED ចំនួនពីរម៉ូដែលផ្សេងទៀត។ iPhone 9រំពឹងថាមានតម្លៃធូរថ្លៃចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារ៕