- 2018-06-16 07:05:00
- ផលិតផលថ្មី
ក្រុមហ៊ុនផលិតឡេនកាមេរ៉ាល្បីមួយ មកផលិតនាឡិកាដាំពេជ្រ តម្លៃរាប់ម៉ឺនដុល្លារ
- 2018-06-16 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនផលិតឡេនកាមេរ៉ាល្បីមួយ មកផលិតនាឡិកាដាំពេជ្រ តម្លៃរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកធ្លាប់ថតរូបលើស្មាតហ្វូន P20 ឬ P20 Pro ឬធ្លាប់ស្គាល់កាមេរ៉ាប្រាកដជាដឹងពីភាពល្បីល្បាញនៃគុណភាពឡេនកាមេរ៉ាម៉ាក Leica។ ថ្មីៗនេះក្រុមហ៊ុន Leica ប្រចាំនៅអាល្លឺម៉ង់បានប្រកាសចេញនូវផលិតផលថ្មី ដែលជានាឡិកាដៃប្រណិតវិញម្ដង។
នាឡិកាដៃនេះត្រូវបានរចនាឡើងដោយវិស្វករជំនាញផ្នែករចនាម្នាក់លោក Achim Heine ដែលជាអ្នកនៅពីក្រោយការរចនារូបរាងកាមេរ៉ា Leica រួមនឹងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន។
នាឡិកាដៃម៉ាក Leica ផលិតឡើងដោយផ្ទាល់ដៃ ជំនាន់ដំបូងមានពីរប្រភេទគឺ ប្រភេទសាច់កំណាត់(Leica wetzlar) និងប្រភេទអ៊ីណុក(Leica L1 និង Leica L2) រចនាដោយស៊ុំអ៊ីណុកព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត មានពណ៌ខ្មៅ មានមុខងារការពារជម្រាបទឹក(Waterproof) បានដល់ជម្រៅ ៥០ ម៉ែត្រ ថ្មកាន់បាន ៦០ ម៉ោង មានបង្កប់ទៅដោយពេជ្រ ១៨ ការ៉ាត់ពណ៌ផ្កាឈូក ប៉ុន្តែមិនបានបង្កប់កាមេរ៉ានោះទេ។
ចំពោះតម្លៃនៅមិនទាន់ផ្លូវការនៅឡើយ តែយ៉ាងណាគេដឹងថា Leica L1 តម្លៃប្រហាក់ប្រហែល ១១ ៦៤០ ដុល្លារ។ ជាងនេះទៀត នាឡិកាដៃម៉ាក Leica ដ៏ប្រណិតនេះនឹងមានលក់នៅតាមហាង Leica ចំនួន ១០ នឹងបន្តបន្ថែមជាង ៤០០ ហាងទៀតនៅជុំវិញពិភពលោក៕
អានអត្ថបទបន្ត៖