- 2018-05-25 03:20:03
- ព័ត៌មាន
ក្រុមហ៊ុនផលិតទូរសព្ទល្បីថា iPhone X ចម្លងតាម គិតចង់លក់ក្រុមហ៊ុនទាំងមូល
- 2018-05-25 03:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនផលិតទូរសព្ទល្បីថា iPhone X ចម្លងតាម គិតចង់លក់ក្រុមហ៊ុនទាំងមូល
ចន្លោះមិនឃើញ
ក្រុមហ៊ុន Essential បានរំសាយដោយផែនការផលិត Essential Phone ជំនាន់ទីពីរ និងកំពុងគិតចង់លក់ក្រុមហ៊ុនទាំងមូលផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
Bloomberg បានឲ្យដឹងថាផែនការផលិត Essential Phone ជំនាន់ទីពីរត្រូវបានរំសាយចោល ហើយក្រុមវិស្វករកំពុងសិក្សាលើផលិតផល Smart Home ដែលតាមគម្រោងគឺត្រូវបង្ហាញចេញឆ្នាំក្រោយ។ វាអាចជា Essential Home ដែលក្រុមហ៊ុន Essential បានបង្ហើបចេញកាលពីឆ្នាំទៅ ប៉ុន្តែមកទល់ពេលនេះមិនឃើញមានព័ត៌មានលេចធ្លាយអំពីផលិតថ្មីនេះសូម្បីបន្តិច។
Essential Phone ដែលជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ អាចលក់បានត្រឹមប្រមាណ ១៥០ ០០០ គ្រឿងប៉ុណ្ណោះកាលពីឆ្នាំទៅ។ គួរដឹងថា Essential Phone នេះជាស្មាតហ្វូនដែលមានមតិមួយចំនួនលើកឡើងថា iPhone X ចម្លងរូបរាងតាម ពោលនៅត្រង់ក្បាលឆកមួយដុំ។
បន្ថែមពីនេះ Bloomberg បាននិយាយទៀតថា Essential កំពុងគិតចង់លក់ក្រុមហ៊ុនរបស់ខ្លួនទាំងមូល ទាំងប៉ាតង់, Hardware រួមទាំងគម្រោងការថ្ងៃអនាគតទៀតផង។
Essential ជាក្រុមហ៊ុនដែលបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០១៧ ដោយលោក Andy Rubin ដែលជាអតីតអ្នកចូលដៃបង្កើតប្រព័ន្ធប្រតិបត្តិការ Android។ ក្រុមហ៊ុននេះត្រូវបានគេដាក់តម្លៃជិត ១ ពាន់លានដុល្លារ៕