• 2018-05-24 03:51:44
  • ព័ត៌មាន

ដំណឹង​ល្អ! ទិញ Nokia 7 plus អត់​ទាន់​គេ​លើក​មុន ឥឡូវ​ចូល​ស្តុក​ថ្មី​វិញ​ហើយ

  • 2018-05-24 03:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ខូច​ចិត្ត​ទិញ​ទូរសព្ទ Nokia 7 plus អត់​ទាន់​គេ​ពេល​ទើប​មក​ដល់​ខ្មែរ​កាល​ពី​ចុង​ខែ​មេសា​នោះ ឥឡូវ​នេះ​អាច​រក​ទិញ​ម្ដង​ទៀត​បាន​ហើយ ដោយ​ក្រុមហ៊ុន​ទើប​នឹង​ប្រកាស​ចូល​ស្តុក​ថ្មី​ជាច្រើន​គ្រឿង ហើយ​ពេល​នេះ​ក៏​កំពុង​តាំង​ក្នុង​ទូ​តាម​ហាង​លក់​ទូរសព្ទ​នានា​ផង​ដែរ។

ក្រៅ​ពី​អាច​កាន់​ថ្ម​ដល់ ២ថ្ងៃ Smartphone នេះ​មាន​កាមេរ៉ា​មុខ 16MP កញ្ចក់ ZEISS រីឯ​កាមេរ៉ា​ក្រោយ ២ ទំហំ 12MP/ 13MP និង​អាច Zoom បាន​ដល់ ២ដង ជាមួយ​តម្លៃ ៣៩៩ដុល្លារ

Nokia 7 plus មាន​រាង​កោង គែម​ស្ដើង ដើរ​ដោយ Android One ជាមួយ​អេក្រង់​ទំហំ ៦អ៊ីញ កម្រិត Full HD + ហើយ​មាន ROM 64GB, RAM 4GB ព្រម​ទាំង​មាន ២ ពណ៌ ខ្មៅ/ ទង់ដែង និង ស/ ទង់ដែង៕

ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ https://www.nokia.com/en_int/phones/nokia-7-plus

អត្ថបទ៖ វិទូ

មតិយោបល់