- 2018-05-16 02:00:50
- ព័ត៌មាន
កុម្ម៉ង់ទិញ LG G7 នៅប្រទេសមួយ បានទូរទស្សន៍ 4K ហ្វ្រីៗ
- 2018-05-16 02:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុម្ម៉ង់ទិញ LG G7 នៅប្រទេសមួយ បានទូរទស្សន៍ 4K ហ្វ្រីៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន LG ប្រចាំនៅប្រទេសកាណាដា បានបញ្ចេញនូវ Promotion ដ៏អស្ចារ្យមួយចំពោះការកុម្ម៉ង់ទិញ LG G7 ThinQ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែឧសភា។
គ្រប់គ្នាដែលកុម្ម៉ង់ទិញស្មាតហ្វូន LG ជំនាន់ថ្មី នឹងទទួលបានទូរទស្សន៍ឆ្លាតវៃ 4K អេក្រង់ទំហំ ៤៣ អ៊ីញ ពី LG ផ្ទាល់។ នេះជា Promotion ដ៏ធំមួយដែលគេកម្រជួបប្រទះពីមុនមក ដោយទូរទស្សន៍ 4K នេះមានតម្លៃខ្ទង់ ៥០០ ទៅ ៦០០ ដុល្លារឯណោះ។
LG G7 ThinQ បានបង្ហាញខ្លួនជាមួយនឹងរូបរាងក្បាលឆក ដោយមានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ, ប្រើបន្ទះឈីប Snapdragon 845 និងមាន RAM ទំហំ ៤ GB។
LG G7 ThinQ នឹងចាប់ផ្ដើមចេញលក់លើទីផ្សារធំៗនៅថ្ងៃទី ១ ខែមិថុនាខាងមុខ ដោយតម្លៃមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕