- 2018-05-10 06:31:54
- ព័ត៌មាន
យកឡានចាស់ដូរឡានថ្មី Mazda ៣សេរ៊ីនេះ ក្រុមហ៊ុនហ៊ានឲ្យថ្លៃលើសទីផ្សារ ៥ ០០០ដុល្លារ
- 2018-05-10 06:31:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកឡានចាស់ដូរឡានថ្មី Mazda ៣សេរ៊ីនេះ ក្រុមហ៊ុនហ៊ានឲ្យថ្លៃលើសទីផ្សារ ៥ ០០០ដុល្លារ
ចន្លោះមិនឃើញ
សម្រាប់អ្នកស្រលាញ់ឡាន Mazda 3, Mazda 6 និង Mazda CX-3 អាចយកឡានដែលប្រើសព្វថ្ងៃ ម៉ូដែលអ្វីក៏បាន ទៅដូរយកស៊េរីថ្មីរបស់ក្រុមហ៊ុនខាងលើនេះ ដោយ Mazda ធានាឲ្យថ្លៃលើសទីផ្សារខាងក្រៅដល់ទៅ ៥ ០០០ដុល្លារ។
លោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រងទូទៅ Mazda បាននិយាយថា៖ "ដើម្បីលើកទឹកចិត្តឲ្យអតិថិជនប្រើឡានថ្មី ក្រុមហ៊ុនយើងបានផ្ដល់តម្លៃពិសេសលើសទីផ្សារ ៥ ០០០ដុល្លារ ទៅលើរថយន្តគាត់កំពុងប្រើបច្ចុប្បន្ន (ពេលយកឡានចាស់ មកដូរឡានថ្មី) ហើយនេះជាឱកាសល្អមួយសម្រាប់បងប្អូនដែលចង់ផ្លាស់ប្ដូររថយន្តថ្មី ដែលមានសុវត្ថិភាព ភាពស៊ីវិល័យ ទំនុកចិត្ត និងផាសុកភាព"។
ពេលយកឡានចាស់មកដូរ ក្រៅពីទទួលបានឡានថ្មីទៅវិញ អ្នកក៏ទទួលបានការធានា ៣ឆ្នាំ និងសេវាថែទាំរថយន្ត ២ឆ្នាំទៀតផង ហើយឡានសម្រាប់ប្រូម៉ូសិននេះ គឺមានទាំងឡានសេរ៊ីឆ្នាំ ២០១៧ និង ២០១៨ ព្រមទាំងមានចំនួនកំណត់។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia ៕