• 2018-05-02 02:50:21
  • ព័ត៌មាន

មានអ្នក​ចេញ​មុខ​ប្រកាស​ Jailreak iOS 11.3.1 បាន​ដោយ​ជោគជ័យ

  • 2018-05-02 02:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Tencent Keen Security Lab បាន​ប្រកាស​នូវ​ភាព​ជោគជ័យ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS 11.3.1 ជា​ផ្លូវការ​ក្នុង​សន្និសីទ Infiltrate Security នៅ​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​កាល​ពី​ចុង​សប្តាហ៍​មុន។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Immunity, Inc លោក Dave Aitel បាន​ប្រកាសពី​ការ Jailbreak ពេញលេញ​លើ​កំណែ iOS ថ្មី ហើយ​លោក Liang Chen សមាជិក​ក្រុម Keen ក៏​បង្ហោះ​ផ្សាយ​ដូច​គ្នា​នូវ​ផ្ទាំង Screenshot ទូរសព្ទ iPhoen X ដំណើរការ​កម្មវិធី Cydia លើ iOS 11.3.1 ទៅ​លើ​បណ្តាញ​សង្គម Twitter ជាមួយ​ពាក្យ​សម្តី​បែប​នេះ​ថា៖ "ជា​ម្តង​ទៀត​សូម​អរគុណ​ដល់ @daveaitetl និង @Infiltratecon សម្រាប់​ការ​ទទួល​ដ៏​កក់ក្តៅ​នៅ​ទីក្រុង Miami ហើយ​នេះ​ក៏​ជា​សន្និសីទ​ប្រព័ន្ធ​សុវត្ថិភាព​ធំ​បំផុត​ក្នុង​ទ្វីប​មួយ​នេះ"។

បញ្ជាក់​ថា​ក្រុម Tencent Keen Securtiy Lab ទើប​តែ​បង្កើត​ឡើង​បាន​ជាង​ ២ ឆ្នាំ​នៅ​អំឡុង ​ខែ​ មករា ឆ្នាំ ២០១៦ ដោយ​ក្រុម​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​កុំព្យូទ័រ​និង​ទូរសព្ទ ក៏​ដូច​ជា​កម្មវិធី, ឧបករណ៍​ឆ្លាតវៃ IOT, សេវាកម្ម Cloud ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់