- 2018-04-23 08:54:37
- ព័ត៌មាន
សោកស្ដាយផងម្ចាស់ Galaxy S7 ! ការអាប់ដេត Android 8.0 ត្រូវពន្យារពេលហើយ
- 2018-04-23 08:54:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយផងម្ចាស់ Galaxy S7 ! ការអាប់ដេត Android 8.0 ត្រូវពន្យារពេលហើយ
ចន្លោះមិនឃើញ
មានម្ចាស់ Galaxy S7/S7 Edge មិនតិចនោះទេ ប្រហែលជាកំពុងទន្ទឹងរង់ចាំការអាប់ដេតឡើងជំនាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ហើយពេលនេះទំនងជាត្រូវរង់ចាំបន្តទៀតហើយ។
ត្បិតថាមានការចេញផ្សាយដំណឹងថាការអាប់ដេតសម្រាប់ S7/S7 Edge នឹងចាប់ផ្ដើមបញ្ចេញនៅពាក់កណ្ដាលខែមេសា ប៉ុន្តែដំណឹងចុងក្រោយនេះបាននិយាយថា Samsung ទំនងជាបានអូសបន្លាយការអាប់ដេតដល់ខែក្រោយ។
តាមរយៈវិបសាយភាសាទួរគីមួយដែរ Samsung តែងប្រើសម្រាប់ប្រកាសដំណឹងផ្លូវការ បានឲ្យដឹងថា Galaxy S7/S7 Edge អាចនឹងទទួលបានការអាប់ដេត Android 8.0 នៅថ្ងៃទី ១៨ ខែឧសភាខាងមុខ។
គួរដឹងថា ពេលវេលាដែលបង្ហាញខាងលើនេះគឺសម្រាប់ប្រទេសទួរគី ប៉ុន្តែអ្នកប្រើប្រាស់ក្នុងប្រទេសដទៃក៏អាចទទួលបានការអាប់ដេតនៅអំឡុងពេលដូចគ្នានេះដែរ៕