• 2018-03-17 08:53:44
  • ព័ត៌មាន

អ្នក​ណា​គេ​នាំអាទិ៍​​ឲ្យ​ផលិត​ទូរសព្ទ​ ក្បាល​ឆក​ មុន​គេ?

  • 2018-03-17 08:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​មាន ​ក្បាល​ឆក បាន​ក្លាយ​ទំនោរ​ដ៏​ពេញ​និយម​មួយ​ចំពោះ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន ពិសេស​ក្រោយ​ពី​ iPhone X បាន​បង្ហាញ​ខ្លួន។ យ៉ាងណាក្ដី​បើ​តាម​ឲ្យ​ដល់​ទៅ​​ក្រុមហ៊ុន​ដែល​ណែនាំ​ស្មាតហ្វូន​​ក្បាល​ឆក​មុន​គេ​ មិន​មែន​ Apple នោះ​ទេ។

ក្រុមហ៊ុន​ Essential បាន​បង្ហាញ​ចេញ​ Essential Phone នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៧ ជា​ស្មាតហ្វូន​ដំបូង​​ដែល​មាន​បាត់​អេក្រង់​មួយ​ដុំ​តូច ឬ​អាច​ថា​មាន​ក្បាល​ឆក​តូច។

Essential Phone

Apple ជា​ក្រុមហ៊ុន​ទីពីរ​ដែល​នាំ​យក​ស្មាតហ្វូន​មាន​ក្បាល​ឆក​លក់​លើ​ទីផ្សារ​ ដោយ​មាន​ក្បាល​ឆក​ធំ​ជាង​ Essential Phone ឆ្ងាយ​ណាស់។ នេះ​ក៏​ដោយ​សារ​ Apple បាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth នៅ​ផ្នែក​ខាង​មុខ​ សម្រាប់​​មុខងារ​ FaceID និង Animoji។

បន្ទាប់​​ពី​ iPhone X មាន​ក្បាល​ឆក​ធំ​បាន​ប្រកាស​ចេញ​ គេ​សង្កេត​ឃើញ​ថា​មាន​ក្រុមហ៊ុន​ Android ជា​ច្រើន​បាន​​​នាំ​យក​រចនាបថ​នេះ​ទៅ​ដាក់​លើ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា​ Asus, Huawei និង Oppo ជា​ដើម។ បន្ថែម​ពី​នេះ​ សូម្បី​តែ​ស្មាតហ្វូន​ LG ជំនាន់​ថ្មី​ ក៏​មាន​ដំណឹង​ល្ហៀងៗ​ថា​មាន​ក្បាល​ឆក​ តាម​ស្ទីល​ iPhone X ផង​ដែរ។

Asus Zenfone 5

​ទោះ​បី​ជា​រចនាបថ​ឆក​បាន​ក្លាយ​ជា​ទំនោរ​ដ៏​ពេញ​និយម​មួយ​មែន​ពិត​ ប៉ុន្តែ​កន្លង​ទៅ​មាន​ដំណឹង​លេច​ឮ​ថា​ iPhone ចេញ​ឆ្នាំ​ ២០១៩ នឹង​មិន​មាន​ក្បាល​ឆក​នោះ​ទេ៕​​​​

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់