• 2018-03-12 04:00:19
  • ព័ត៌មាន

Asus និយាយ​ថា​ Apple ចម្លង​ពី​​ Essential Phone មិនបានល្អដូចខ្លួន

  • 2018-03-12 04:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ភាគ​ច្រើន​យល់​ថា​ ZenFone 5 និង 5Z ស្មាតហ្វូន​ថ្មី​របស់​ Asus បាន​ចម្លង​រូបរាង​ខាង​មុខ​តាម​ iPhone X។ យ៉ាងណាក្ដី​ Asus មិន​យល់​ឃើញ​ដូច​នេះ​ឡើយ។

មុន​នឹង​ការ​បង្ហាញ​ចេញ​ ZenFone ស៊េរី​ថ្មី​មួយ​ថ្ងៃ​នៅ​កម្មវិធី​ MWC លោក​ Marcel Campos នាយក​ទីផ្សារ​សកល​របស់​ Asus បាន​លើក​ឡើង​ថា ៖

"ប្រសិន​បើ​និយាយ​ពី​រឿង​នេះ ​អ៊ីចឹង​សំនួរ​ដែល​ត្រឹម​ត្រូវ​គឺ​គួរ​សួរ​ថា​ «អ្នក​ (Asus) ចម្លង​​រចនាបថ​ Essential Phone មែន​ទេ?​» ព្រោះ​ប្រសិន​បើ​និយាយ​អំពី​អេក្រង់​ឆក​ Essential Phone ជា​អ្នក​ចាប់​ផ្ដើម​មុន​ ហើយ​ Apple អ្នក​ចម្លង​ពួក​គេ។ ប៉ុន្តែ​ Apple ចម្លង​ពី​គេ​មិន​បាន​ល្អ​នោះ​ទេ យើង​ធ្វើ​បាន​ល្អ​ជាង។ យើង​បាន​បំពាក់​ Sensor, រន្ធ​បញ្ចេញ​សំឡេង​បែប​ Stero ដែល​ឮ​ជាង​មុន​ ៤០% និង​កាមេរ៉ា​ ហើយ​មាន​ស្នាម​ឆក​តូច​ជាង​ iPhone X ទៅ​ទៀត"។

Essential Phone និង iPhone X

អ្នក​តំណាង​ Asus ​​រូប​នេះ​បាន​​បន្ថែម​ទៀត​ថា ៖

“ក្រុមហ៊ុន​នីមួយៗ​​មាន​ការ​សម្រេច​ចិត្ត​ខុស​ៗ​គ្នា​ ហើយ​ខ្ញុំ​​គ្មាន​បញ្ហា​នឹង​នាំ​យក​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​បាន​នោះ​ទេ។ តាម​ពិត​ទៅ​ នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​គួរ​ធ្វើ «ផ្ដល់​ជូន​នូវ​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​បាន»។ ខ្ញុំ​និយាយ​ពី​ក្រុមហ៊ុន​ពីរ។ មួយ​និយាយ​ថា​ពួក​គេ​នឹង​មិន​បោះបង់​ក្ដារ​ចុច និង​មួយ​ទៀត​និយាយ​ថា​នឹង​មិន​ខ្ចី​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android លើ​ទូរសព្ទ​របស់​គេ។ មើល​ទៅ​ចុង​ក្រោយ​ពួក​គេ​យ៉ាង​ម៉េច? ប្រសិន​បើ​យើង​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​អ្នក​ប្រើ​ប្រាស់​ ​លទ្ធផល​នឹង​ដូច​ក្រុមហ៊ុន​ពីរ​នេះ​អ៊ីចឹង"។

ក្រុមហ៊ុន​ពីរ​ដែល​ Asus បាន​លើក​ឡើង​ ប្រហែល​ជា​ BlackBerry និង Nokia ជា​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ធំ​ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ​ ដោយ​សារ​មិន​ដើរ​តាម​ទំនោរ​ទីផ្សារ៕​​​​​​​​

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់